ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Fernando Torres បានយល់ព្រមបន្តកិច្ចសន្យាលេង នៅក្នុងក្រុម Atletico Madrid រយៈពេល មួយឆ្នាំទៀតក្រោយពីកិច្ចសន្យាររបស់គាត់ជាមួយនឹងក្រុម AC Milan អស់សុពល ភាព ។
កីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប Atletico Madrid ថា “ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានបន្តនៅស្រុកកំណើតទៀត។ នេះគឺជា កន្លែងដែលខ្ញុំតែងតែប្រាថ្នាចង់នៅហើយពេលនេះវាបានក្លាយទៅជាការពិត”។
ចំណែកនាយកផ្នែកកីឡារបស់ក្លិប Atletico Madrid លោក Jose Luis Caminero ក៏បានបង្ហាញពីក្តីរំភើបរបស់ ខ្លួនថា “នេះគឺជាព័ត៌មានដ៏ល្អ
របស់យើង ពេលបាន Fernando Torres បន្តនៅ ទៀត។ គាត់ដឹងច្បាស់ពីក្លិបយើង ពិសេស គាត់ជាគំរូល្អដល់មិត្តរួមក្រុមរបស់គាត់ទៀតផង”។
Fernando Torresត្រូវបានក្រុម Atletico Madrid ខ្ចីជើងពីក្រុម AC Milan រយៈ ពេល១៨ ខែកាលពីខែមករា ឆ្នាំ២០១៥។ រូបគេស៊ុតបាល់បានតែ៦គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៧ប្រកួត ៕
ដោយ៖ ដេវីត