លិខិតមិត្តអ្នកអាន៖ ហេតុអ្វីការដេញថ្លៃធ្វើ ផ្លូវនៅតាមឃុំក្នុងខេត្ត ត្បូងឃ្មុំរញ៉េរញ៉ៃម្ល៉េះ?

ចែករំលែក៖

ច្រើនករណីមកហើយដែលខ្ញុំបាទសង្កេតឃើញថា សកម្មភាពដេញថ្លៃជួសជុលផ្លូវក្រាលក្រួសក្រហមឬស្តារស្រះនៅតាមបណ្តាឃុំក្នុងខេត្តត្បូងឃ្មុំមានភាពរញ៉េរញ៉ៃ ខ្លាំងរហូតដល់ឃុំខ្លះត្រូវផ្អាកសកម្មភាពទាំងស្រុងក៏មាន ។ ខ្ញុំបាទឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរខេត្តត្បូងឃ្មុំចេះតែបណ្តោយឲ្យលេចចេញចំណុចអវិជ្ជមានដែលបង្ហាញឲ្យឃើញអំពើពុករលួយស្រស់ៗយ៉ាងដូច្នេះ?

...

កាលពីសប្តាហ៍មុនភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់បង្កប់ដោយអំពើពុករលួយ បានកើតឡើងក្នុងការដេញថ្លៃធ្វើផ្លូវក្រាលក្រួសក្រហមក្នុងឃុំស្រឡប់ ស្រុក-ខេត្ត ត្បូងឃ្មុំ ។ មើលទៅហាក់ដូចជារញ៉េរញ៉ៃជាងផ្សារត្រីទៅទៀត ។ មិនមែនត្រឹមតែ រញ៉េរញ៉ៃនោះទេ ប៉ុន្តែលាយឡំទៅដោយអំពើពុករលួយ ព្រោះតែការឃាត់ឃាំងមិនឲ្យចូលដាក់ដេញថ្លៃពីភាគីដទៃទៀត ។ ទិដ្ឋភាពបែបនេះត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដែលញុាំងឲ្យឃើញកាន់តែច្បាស់អំពីអំពើពុករលួយក្នុងការដេញថ្លៃកសាងផ្លូវនៅក្នុងមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះទៀតការដេញថ្លៃដូចគ្នានេះបានធ្វើឡើងនៅឃុំចុងជៀច ស្រុកតំបែរ ក៏មានភាពអនាធិបតេយ្យ និងមានអំពើពុករលួយខ្លាំងណាស់ដែរ ។ ក្រុមអ្នកដេញថ្លៃរារាំងភាគីអ្នកដេញថ្លៃម្ខាងទៀតមិនឲ្យបានចូលដេញថ្លៃនោះឡើយ។ នៅពេលនោះក្រុមអ្នកដែលមិនបានចូលដេញថ្លៃបានចូលទៅកញ្ឆក់យកឯកសារ ដេញថ្លៃក្នុងធុងយកទៅបោះចោល ។ ការដេញថ្លៃធ្វើផ្លូវក្រាលក្រួសក្រហមនិងស្តារស្រះទឹក ក្នុងឃុំចុងជៀចត្រូវបានលុបចោល ។ បើតាមដឹងការលុបចោលនេះ ព្រោះតែលោកមេឃុំមិនសប្បាយចិត្តចំពោះក្រុមអ្នកដេញថ្លៃបានដែលមិនព្រមផ្តល់សេវាទឹកតែដល់គាត់ ។ ដូច្នេះក៏បង្កើតក្រុមផ្សេងទៀតដើម្បីឆាឆៅការដេញថ្លៃតែម្តងទៅ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំស្នើឲ្យអាជ្ញាធរស្រុក ខេត្តពិនិត្យពិច័យករណីដេញថ្លៃនៅតាមឃុំឡើងវិញ ពីព្រោះមើលទៅអនាធិបតេយ្យ និងពុករលួយខ្លាំងណាស់ ។ បើទោះបីជារឿងនេះក្រសួងមហាផ្ទៃផ្តល់សិទ្ធិឲ្យគណៈ កម្មការដេញថ្លៃនៅថ្នាក់ឃុំជាអ្នកសម្រេចក៏ដោយ ប៉ុន្តែទិដ្ឋភាពដែលបានឃើញវាជា រឿងអាម៉ាស់ខ្លាំងណាស់ ៕

ses

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print