សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់សាច់បង្កកនិងប្រហិតគ្មានច្បាប់អនុញ្ញាតប្រគល់ជូនមន្ត្រីពេទ្យសត្វ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១និង៣០ នាទីរសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ បានចាប់ឃាត់រថយន្ត១គ្រឿងចំណុះ ១០ តោនដឹកសាច់បង្កក សាច់ប្រហិត គ្មានច្បាប់អនុញ្ញាត រួចបានប្រគល់ជូន មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបន្តនីតិវិធី ។

ប្រូភពពីសមត្ថកិច្ចនគរបាលឲ្យដឹងថា រថយន្តដឹកគ្រឿងប្រហិតនិងគ្រឿងបង្កកគ្មានច្បាប់អនុញ្ញាតខាងលើម៉ាកហ៊ីយ៉ាន់ដាយ  ពាក់ស្លាកលេខ បាត់ដំបង 3B.3255 បើកបរដោយបុរសមិនស្គាល់ឈ្មោះដោយចុះរត់ពេលសមត្ថកិច្ចចាប់ឃាត់។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុដោយសមត្ថកិច្ចមានការសង្ស័យក៏បានចាប់ឃាត់រថយន្តខាង លើនៅចំណុច ភូមិព្រែកកោង ឃុំជើងគ្រាវស្រុករលាប្អៀរ ហើយបានពិនិត្យឃើញមានដឹកសាច់បង្កក និងសាច់ប្រហិតជាច្រើនមុខដោយគ្មានច្បាប់អនុញ្ញាត។ ក្រោយការចាប់ឃាត់ក៏បានយកប្រគល់ឲ្យមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។

នៅរសៀលថ្ងៃដដែល មានការចូលរួមត្រួតពិនិត្យ ពីក្រឡាបញ្ជីអម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីសមត្ថកិច្ចចម្រុះ រួចរក្សាទុកជាបណ្តោះ ដើម្បីរង់ចាំធ្វើការត្រួតពិនិត្យ ជាក់ស្ដែង។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធបានបញ្ឈប់ការនាំប្រហិតនិងសាច់បង្កកចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះបើមានការនាំចូលសាច់ប្រហិតសាច់បង្កក គឺជាក្រុមល្មើសច្បាប់ លោតឆ័ត្រលួចនាំចូល ប្រទេសកម្ពុជាដោយលួចលាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print