ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ មានករណីដ៏រន្ធត់មួយ បានកើតឡើងដោយសារតែមានបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយ បានបំបែកដបស្រា យកមកអា ក រហូតដល់ហូរឈាមខ្លាំងស្លាប់ នៅម្ដុំក្បែរស្តុប ក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ខុង រ៉ាឌី អាយុ៣៨ឆ្នាំ មានទីលំនៅ ជួលផ្ទះម្តុំផ្សារតូច ។
បើតាមប្រភពព័ត៌មានពីលោក គុយ ផល្លា នាយប៉ុស្តិ៍មិត្តភាពបានប្រាប់ឲ្យដឹងថា៖ បុរសដែលបានយកដបស្រា អា ក ខ្លួនឯងខាងលើនោះដំបូងគេឃើញគាត់ជិះម៉ូតូម៉ាកគុបមួយគ្រឿងក៏មកផឹកកាហ្វេនៅម្ដុំក្តាន់ពីរមួយសន្ទុះក្រោយមកក៏យកដបស្រាបំបែករួចយកមកអា ក ខ្លួនឯង នឹងរត់ត្រដរខ្យល់ពេញថ្នល់ ។ បន្ទាប់មកក៏បានដួលស្លាប់ភ្លាមៗនៅកន្លែងការហេតុតែម្តង ។
បន្ទាប់ពីស្លាប់ភ្លាមៗសមត្ថកិច្ចបានមកកន្លែងកើតហេតុ ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ និងទាក់ទងក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ៕ដោយ៖ជីណា