គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានឡើងអាន សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ និងបានជម្រាបជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ជុំវិញសេចក្តីព្រាងព្រះរាជក្រឹត្យអនុក្រិត្យនេះ ថាបានឆ្លង លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទីស្តីការគណះរដ្ឋមន្ត្រី ចំនួន ២លើក ថ្ងៃទី២ នឹងថ្ងៃទី១០ ខែតុលា រហូតដល់មានការជួយកែតម្រូវបានយ៉ាងលឿន ហើយមានលក្ខណះដ៏ទៀតផង។

បន្ទាប់ពីបានពិភាក្សាលម្អិត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ហើយមិនមែនការជំទាស់កែណាមួយ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រុញអោយក្រសួងយុត្តិធម៌ យកចិត្តទុកដាក់ក្នុងករណីនេះ និងសូមអោយបន្តពន្លឿនសំណុំរឿងដែលនៅសេសសល់ ធ្វើអោយបានទាន់ពេលវេលា ដើម្បីជាការចូលរួមចំណែកកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាន់តែមានប្រសិទ្ធភាព ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print