ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទជាឪពុកដែលសម្លាប់កូនប្រុសបង្កើតអាយុ២ឆ្នាំយកលាក់លើធ្នើរបន្ទប់ទឹក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដែលត្រូវចោទប្របកាន់ពីបទ ឃាតកម្មគិតទុកជាមុន ទៅលើអនីតិជន។
សូមបញ្ជាក់ថា ករណីឃាតកម្មឪពុកសម្លាប់កូនប្រុសបង្កើតអាយុទើបតែ២ឆ្នាំយកលាក់ទុកលើធ្នើរបន្ទប់ទឹករយៈពេល៣ទើបវែករកឃើញបង្កការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង៤នឹង២០នាទីល្ងាចង្ងៃទី២៣ខែតុលាឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំសពថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយមុីងក្បែរបន្ទប់កើតហេតុ។
ជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅបន្ទប់កើតហេតុ។ ប្រពន្ធមានឈ្មោះ សុីម រំដួល អាយុ៤២ឆ្នាំមុខរបររើសអេតចាយ។
តាមប្រភពព័តមាននៅកន្លែងកើតហេតុបានអោយដឹងថាក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយមុីងនឹងជីដូនដើរតាមរកតែរកមិនឃើញរហូតមកដល់សៀលថ្ងៃកើតហេតុមានក្លិនស្អុយចំឡែកចេញពីបន្ទប់ខាងលើដោយមានការសង្ស័យក៏បានចូលទៅវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញជើងសពក្មេងរងគ្រោះទើនៅលើធ្នើរគ្រប់ក្រណាត់នឹងកុកតាក៏ស្ទុះរត់មកក្រៅប្រាប់អ្នកជិតខាងតែម្ដង។
តាមប្រភពពីសាច់ញ្ញាតិក្មេងរងគ្រោះបានអោយដឹងថា ក្មេងរងគ្រោះមានឈ្មោះ អាយុ២ឆ្នាំសព្វថ្ងៃរស់នៅជាមួយមុីងនឹងយាយបានបាត់ខ្លួនកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី២១បានលឺសម្លេងបោកនឹងជញ្ជាំង២ដងរួចក៏ស្ងាត់ទៅក៏មិនបានចាប់អារម្មណ៍ ក្រោយមកក្មេងរងគ្រោះក៏ស្រាប់តែបាត់ខ្លួនដើររកយ៉ាងណាក៏រកមិនឃើញ ចំណែកជនដៃដល់ជាឪពុកមានការប្លែកលែងចូលទៅដេកក្នុងបន្ទប់មកដេកនៅលើតែលើរទេះអូសអេតចាយសួរនាំទៅឆ្លើយថាក្លាចបន្ទប់មានអីចេះតែមកបន្លាច រហូតដល់ល្ងាចថ្ងៃកើតហេតុមានក្លិនចំឡែកដោយមានការសង្ស័យក៏ចូលទៅក្នុងបន្ទប់ជនដៃដល់ឡើងវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញជើងសពក្មេងរគ្រោះក៏ស្រែកឆោឡោរាយការណ៍ជូនសមត្ថកិច្ចតែម្ដង៕
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្ន៕ ដោយ៖ រ៉ារ៉ា