តើអាមេរិកនឹងចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារនៅហ្គាហ្សាដែរឬទេ?

ចែករំលែក៖

អ្នកជំនាញខាងយោធានាពេលថ្មីៗនេះបានច្រានចោលនូវលទ្ធភាពដែលសហរដ្ឋអាមេរិកចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្តិការជើងគោកនាពេលខាងមុខ

នៅតំបន់ហ្គាហ្សាស្ទ្រីប។នៅក្នុងការសន្ទនានាពេលថ្មីៗនេះជាមួយទីភ្នាក់ងារ Anadolu លោកស្រី Merissa Khurma – នាយកកម្មវិធីមជ្ឈិមបូព៌ានៅមជ្ឈមណ្ឌល Wilson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននិងលោក Murat Aslan – អ្នកជំនាញការពារជាតិនៅមូលនិធិសម្រាប់ការស្រាវជ្រាវនយោបាយនិងសេដ្ឋកិច្ច សង្គម (SETA) នៃប្រទេសទួរគី បានផ្តល់ការវិភាគនិងយោបល់ទាក់ទងនឹងកងកម្លាំងអាមេរិក និងជម្លោះអុីស្រាអែល-ហាម៉ាស។

យោងតាមលោកស្រី Khurma សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់នូវសំឡេងដូចគ្នានឹងអុីស្រាអែលនៅពេលនិយាយអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបដែលទីក្រុង Tel Aviv បានទម្លាក់គ្រាប់បែកដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង 7.000 នាក់ ក្នុងនោះមានកុមារជាង 2.900 នាក់ និងស្ត្រីជាង 1.700 នាក់។
អ្នកស្រី Merissa Khurma បានប្រាប់ Anadolu ថា បច្ចុប្បន្នអុីស្រាអែល គឺជាអ្នកទទួលជំនួយបរទេសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដោយផ្តោតសំខាន់លើការគាំទ្រផ្នែកការពារជាតិនិងយោធា។ ជារៀងរាល់ឆ្នាំ ទីក្រុង Tel Aviv ទទួលបានជំនួយផ្នែកការពារជាតិជិត 4 ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។”
យោងតាមនាយកកម្មវិធីមជ្ឈិមបូព៌ា ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់អុីស្រាអែលនៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះទំនើប “USS Gerald R. Ford” ទៅកាន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ និងក្រុមមួយទៀតកំពុងធ្វើដំណើរ។
“នាវាផ្ទុកយន្តហោះទាំងនេះ នីមួយៗមានយន្តហោះជាង 70 គ្រឿង ដែលមានកម្លាំងបាញ់ខ្លាំង។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ក៏បានដាក់ទាហានរាប់ពាន់នាក់ក្នុងការត្រៀមខ្លួនប្រយុទ្ធ… ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ទីនៅក្នុងតំបន់នេះ ប្រសិនបើស្ថានការណ៍កាន់តែតានតឹងឡើង»៕ ដោយធីរីណា

រូប​ថត​: GD&TD

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print