ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រាមាណជាង១៥នាក់មានកាំបិតគ្រប់ដៃដេញកាប់ទៅលើយុវជន១ក្រុមទៀតប្រមាណជាង១០នាក់កាប់ម្ចាស់មិនបានកាប់បំផ្លាញ់ម៉ូតូ២គ្រឿងខូចខាតនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នៅវេទិការសួនមានជ័យស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ប្រជាពលរដ្ឋលក់ដូរវេទិការសួនមានជ័យប្រាប់ថា មានយុវជន១ក្រុមមានគ្នាប្រមាណជាង១០នាក់មកពីស្រុកមង្គលបូរីដែលកំពុងអង្គុយលេងនៅវេទិការសួនមានជ័យ ស្រាប់តែមានក្មេងទំនើង១ក្រុមមានគ្នាប្រមាណជាង១៥នាក់មានកាំបិតគ្រប់ដៃ បានធ្វើសកម្មភាពដេញកាប់ម្ចាស់រត់រួចបានកាប់បំផ្លាញម៉ូតូអស់ចំនួន២គ្រឿងហើយគេចខ្លួនបាត់អស់។
ប្រជាពលរដ្ឋបានបញ្ជាក់ថា តាមព័ត៌មានបានដឹងខ្លះថាមូលហេតុដែលក្មេងទំនើង១ក្រុមជាង១៥នាក់ដេញកាប់ម្ចាស់មិនបានកាប់បំផ្លាញម៉ូតូចំនួន២គ្រឿង ព្រោះតែក្រុមយុវជនមង្គលបូរីប្រមាណជាង១០នាក់បានធាក់ប្ដួលម៉ូតូផ្លូវលេខ២ហើយនាំគ្នាមកអង្គុយវេទិការសួនមានជ័យស្រាប់តែក្មេងទំនើង១ក្រុមប្រមាណជាង១៥នាក់មានកាំបិតគ្រប់ដៃបានដេញកាប់ម្ខាស់មិនបានកាប់បំផ្លាញម៉ូតូចំនួន២គ្រឿងបណ្តាលអោយរងការខូចខាតខ្ទេចហើយនាំគេចខ្លួនបាត់អស់។ តែយ៉ាងណាសមត្ថកិច្ចកំពុតតែស្វែងរកក្រុមក្មេងទាគងនោះមកចាត់ការតាមផលូវច្បាប់៕ដោយ៖វណ្ណា