រយៈពេលពីរថ្ងៃមានភ្ញៀវទេសចរជាង០១លាននាក់បានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សានៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ គិតត្រឹមរយៈពេល០២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យអុំទូកចេញព្រះវស្សានៅក្រុងបាត់ដំបងឆ្នាំ២០២៣  មានរហូតចំនួន ១,០៩៥,៤៦២នាក់ មានការកើនឡើងចំនួន ៤៧៩.១០% បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧នាក់។

យោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង ១,០៩៥,៤៦២នាក់ ក្នុងនោះរួមមានថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុប ចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ ហើយក្នុងនោះភ្ញៀវជាតិមានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% ខណៈឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់ -ភ្ញៀវអន្តរជាតិមានចំនួន ២០៥ នាក់ មានការកើនឡើង១៣០.៣៤ % ខណៈឆ្នាំ២០២២ មានចំនួន ៨៩ នាក់។

...

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក មានភ្ញៀវទេសចរសរុបចំនួន ៦៧៣,៧៥៧ នាក់ មានការកើនឡើង ៤២៦.៨៣% ខណៈដែលឆ្នាំ២០២២ មានចំនួន ១២៧,៨៨៩ នាក់  ហើយក្នុងនោះ ភ្ញៀវជាតិមានចំនួន ៦៧៣,៥០០ នាក់ មានការកើនឡើង ៤២៧.១៣% ខណៈដែលឆ្នាំ២០២២ មានចំនួន ១២៧,៧៦៨ នាក់ ភ្ញៀវអន្តរជាតិមានចំនួន ២៥៧ នាក់ មានការកើនឡើង ១១២.៤០ % ខណៈឆ្នាំ២០២២ មានចំនួន ១២១ នាក់៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print