ក្មេងប្រុសអាយុ១០ឆ្នាំខឹងម្ដាយស្ដីបន្ទោសចង-កសម្លាប់ខ្លួននៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារស្រែកទ្រហោយំនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីកូនប្រុសចងកសមហលាប់ខ្លួននៅក្នុងផ្ទះបន្ទាប់ពីអន់ចិត្តម្ដាយស្ដីបន្ទោស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ខែ តុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិសំឡីខាងជើងឃុំសំឡីស្រុកកំពង់រោទិ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសខាងលើមាន ឈ្មោះ រិន ឆាយ៉ា អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសំឡីខាងជើងឃុំសំឡីស្រុកកំពង់រោទិ៍។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានថាមានមនុស្សចងកសម្លាប់ខ្លួនភ្លាមសមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលឃុំសំឡីនិងគ្រូពេទ្យបានចុះមកពិនិត្យសពហើយក៏បានធ្វើការសន្និដ្ឋានថាពិតជាចងករសម្លាប់ខ្លួនមែនដោយមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មអ្វីនោះទេ។

បើតាមម្ដាយក្មេងគិតខ្លីបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថាមិនគួរកូនគិតខ្លីបែបនេះសោះដោយគ្រាន់តែគាត់ស្ដីអោយរឿងបន្តិចបន្តួចកុំដើលេងច្រើនពេកនិងជួយធ្វើការងារផ្ទះផងក៏ដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះ។

...

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់អោយ ឪពុកម្តាយយក ទៅធ្វើ
បុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print