ភ្នំពេញ៖ បុរសម្នាក់កម្មកសំណង់ម្នាក់មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះដាក់អីវ៉ាន់មិត្តភក្រ្តបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះហ៊ុន យឿន ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះដាក់អីវ៉ាន់របស់មិត្តភក្ត្រ កន្លែងកេីតហេតុ មានស្រុកកំណេីតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ឧដមានជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃកេីតហេតុមិត្តភក្រ្តរួមការងារសំណង់ជាមួយគ្នាបានមកគោះទ្វារហៅជនរងគ្រោះដេីម្បីទៅធ្វេីការតែជនរងគ្រោះមិនឆ្លេីយតបដោយសារតែជិតដល់ម៉ោងធ្វេីការទៅហេីយមិត្តភក្ត្រក៏បានទៅធ្វេីការមុនទៅ រហូតមកដល់វេលាម៉ោងកេីតហេតុមិត្តភក្ត្រឆ្ងល់មិនឃេីញទៅដល់កន្លែងធ្វេីការទៀតក៏ខលទៅឪពុករបស់គាត់ដែលផ្ទះក្បែរនោះឱ្យទៅមេីល។ ពេលនេះក៏ឱ្យក្មេងម្នាក់ឡេីងលេីដំបូលអេីតមេីកក៏ឃេីញជនរងគ្រោះចងកនឹងធ្នឹមស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញ កោសល្យវិច័យ ស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យ ឃើញថាស្លាប់ដោយចងកសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ