ភ្នំពេញ ៖ បុរស ស្ត្រីចំនួន ១៧នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចកាលពីព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣នេះ ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ពី ៥ឆ្នាំទៅ៦ឆ្នាំ ក្នុងម្នាកៗ ពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៥លានរៀល និងអោយរួមគ្នាសងសំណងទៅជនរងគ្រោះចំនួន៣លាន៤សែនដុល្លារ ក្រោមការចោទប្រកាន់ពីបទ ឆបោក បទក្លែងឯកសារសាធារណៈ ( ក្លែងអត្តសញ្ញាណ , ក្លែងសៀវភៅគ្រួសារ , ក្លែងប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យ ) និងចេញដីកាបង្គាប់អោយចាប់ខ្លួនជនជាប់ចោទទាំងអស់មកដាក់ពន្ធនាគារតាមអំណាចសាលក្រម ។
ជនជាប់ដែលតុលាការសម្រេចផ្ដន្ទាទោស ទី១- វ៉ាន់ សុវត្ថិ ឌី ហៅ ជៀប ជូ ពី ដា រី ភេទ ស្រី អាយុ ៤៨ ឆ្នាំ ប្រកបមុខរបរ គក់ ជេរ ដី ស្នាក់នៅ ក្នុង បុរី លឹម ឈាង ហាក់ ភូមិ គល់ សង្កាត់ កន្ទោក ខណ្ឌ កំបូល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ។
ទី២ឈ្មោះ លាស់ យូ ហៅ បូ វណ្ណៈ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ប្រកបមុខរបរទិញលក់គោ ស្នាក់នៅផ្ទះជួលផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់កា កាប២ ខណ្ឌពោធិ៍សែន ជ័យ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។
ទី៣- ង៉ែត បាញ់ ហៅ យម អេង អាយុ៣៩ ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិល្អាងឃុំ ល្អាងស្រុក ដងទង់ខេត្តកំពត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។
ទី៤- ឈ្មោះ ជុំ ភាព ភេទ ប្រុស អាយុ ៣៥ឆ្នាំ ប្រកបមុខរបរជាភ្នាក់ងារ ផ្តល់សេវាប្រាក់កម្ចី អចលទ្រព្យ រស់នៅក្នុង ភូមិដ ង្កាសង្កាត់ដង្កា ខណ្ឌដង្កោ រាជធានី ភ្នំពេញ ត្រូវផ្ដន្ទាទោសដាក់ពនកធនាគារ៦ឆ្នាំ ។
ទី៥ឈ្មោះ កង ស៊ីណាត ហៅ សំណាង ភេទ ប្រុស អាយុ៤២ឆ្នាំ ប្រកបមុខរបរ គួកជេរដី រស់នៅផ្ទះជួល ក្នុងភូមិ សន្សំកុសល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវផ្ដន្ទាទោស៦ឆ្នាំ ។
ទី៦ឈ្មោះ កង ចាន់ធឿន ហៅ ម៉ៅ ឌឿ ន ភេទ ប្រុស អាយុ៤៥ឆ្នាំ ប្រកបមុខរបរ បើកបរ គ្រឿងចក្រ រស់នៅបន្ទប់ជួល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ ទី១ ខណ្ឌមានជ័យ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។
ទី៧ឈ្មោះ ហេង សម្ភស្ស ហៅ យូ ស្រីមុំ អាយុ៣១ឆ្នាំ គ្មានមុខរបរ ពិតប្រាកដរស់នៅក្នុងភូមិ កណ្តាលក្រោម ឃុំ បន្ទាយដែក ស្រុកកៀន ស្វាយខេត្តកណ្តាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។
ទី៨ឈ្មោះ ភៀវ គឹមហុង ប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។
ទី៩ឫ្មោះ សុឹម ប៊ុណ្ណា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពនកធនាគារកំណត់៦ឆ្នាំ ។
សូមបញ្ជាក់ថាស្នងការដ្ឋាននគរបាល រាជធានី ឭភ្នំពេញបង្ហាញមុខនៅ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនជាប់ពាក់ព័ន្ ករណីក្លែងឯកសារ សាធារណៈ ( អត្តសញ្ញាណ សញ្ជាតិ ខ្មែរ , សៀវភៅ គ្រួសារ, សៀវភៅ ស្នាក់នៅ និង វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលវត្ថុ ) ដើម្បី ប្រើប្រាស់ឆបោកប្រាក់ ពីជនរងគ្រោះ ជាង៣លានដុល្លារ នៅក្នុងសកម្មភាព ឆបោកចំនួន០៤ករណី នៅអំឡុងចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងអស់ត្រូវបានកម្លាំង ការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាលបង្ក្រាបចាប់ខ្លួន ជាបន្តបន្ទាប់នៅក្នុង រាជធានីភ្នំពេញនិងនៅ ខេត្តសៀមរាបកាលពី ថ្ងៃទី ១៩-២១ និងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងនោះប៉ូលីសក៏បាន ដកហូតវត្ថុតាង អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរក្លែងក្លាយ ចំនួន១១សន្លឹក , សៀវភៅគ្រួសារ ក្លែងក្លាយ០១ក្បាល , សៀវភៅស្នាក់នៅ ០១ សន្លឹក , សៀវភៅមូល ប្ប ទា នប ត្រ ០១ ក្បាល និង វិញ្ញាបនបត្ សម្គាល់ ម្ចាស់ អចលនវត្ថុ ក្លែងក្លាយ០២សន្លឹក ។
ក្នុងសវនាការជនជាប់ចោទក្នុង សំណុំរឿងឆបោក និង ប្រើប្រាស់ឯកសារ សាធារណៈក្លែងក្លាយ នេះក្រោយពីជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ច ។
ក្នុងសវនាការជនជាប់ចោទខាងលើ បាននាំគ្នាឃុបឃិត ទៅធ្វើសៀវភៅ ស្នាក់នៅ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយ ធ្វើប្លង់ដីក្លែងក្លាយ ដើម្បី ទៅឆបោកខ្ចីប្រាក់ពី ជនរងគ្រោះឈ្មោះ កាំ ង ណៃយូរ ភេទស្រី អាយុ ៣៩ ឆ្នាំ ចំនួន៥០ ម៉ឺន ដុល្លារ ខណៈនោះកម្លាំង សមត្ថកិច្ចក៏បានចាប់ខ្លួន ជនសង្ស័យ ០៣ នាក់ បន្ទាប់មកក៏ឈានទៅ ចាប់ជនសង្ស័យជាច្រើននាក់ទៀត ។
សមត្ថកិច្ចបានបង្ហាញថាជនសង្ស័យបានធ្វើ ប្លង់ដីក្លែងក្លាយដោយ យកប្លង់ដីរបស់អ្នកដទៃ យកមកធ្វ ប្លង់ដីផ្ទាល់ខ្លួន កាត់តភ្ជាប់រូបថតរបស់ខ្លួន ដែលសកម្មភាពនេះបានធ្វើការឆបោកចំនួន ០៤ ករណី ។
ករណី ទី ១- ឆបោក ប្រាក់៥០ ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
ករណីទី២- ឆបោកប្រាក់ ចំនួន ៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ ២០២១ ។
ករណីទី ៣- ឆបោក ប្រាក់៨០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួល ទំពូង១ខណ្ឌចំការមន កាលពីថ្ងៃទី០៦ ខែមករា ឆ្នា ២០២២ ។
ករណីទី៤- ឆបោកប្រាក់ ៤០ម៉ឺនដុល្លារ ប្រព្រឹត្ត នៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ ទើបសមត្ថកិច្ចចាប់ខ្លួនបាន ៕ ដោយ៖ រ៉ារ៉ា