៊ខេត្តសៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរ ដែលទទួល ជោគជ័យបាន គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងជាតិ និងអន្តរជាតិជាតិនានា ជា ពិសេសប្រទេសជប៉ុន ដែលបានជួយកម្ពុជា ទាំងលើការងារអភិរក្ស និងអភិវឌ្ឍ ដែលរហូតមកទល់នឹង ពេលនេះថវិការបស់ជប៉ុនលើការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរ បានកើនឡើង រហូតដល់ជាងមួយរយលានដុល្លារហើយ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងបន្តថា ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍ ជប៉ុនក៏បានជួយដល់កម្ពុជា លើការងារបណ្ដុះប ណ្ដាលធនធានមនុស្សផងដែរ ដែលរហូតមកទល់នឹងពេលនេះ ធនធានមនុស្សទាំងនោះ បានក្លាយ ជាអ្នកជំនាញដ៏សំខាន់នៅក្នុងការងារអភិរក្ស និងអភិវឌ្ឍ តាមតំបន់បុរាណដ្ឋាននានានៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានរម្លឹកថា នាពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាលជប៉ុន ក៏បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីបន្ត ការងារអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍ តំបន់បុរាណដ្ឋាននៅកម្ពុជាបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកជាប្រទេសមហាអំណាច នៃសម្បត្តិវប្បធម៌។ កម្ពុជាបច្ចុប្ប ន្នដោយមិនរាប់បញ្ចូលបុរាណដ្ឋាន ដែលបានបាត់បង់ទៅប្រទេសជិតខាងផងនោះ កម្ពុជានៅតែមានបុ រាណដ្ឋានជាច្រើន ដែលត្រូវស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍ៕ដោយ៖សហការី