រដ្ឋមន្ត្រី​ ភឿង សកុណា៖ ជប៉ុនបានជួយកម្ពុជា ទាំងការងារអភិរក្ស និងបណ្ដុះបណ្ដាលធនធានមនុស្ស

ចែករំលែក៖

៊ខេត្ត​សៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖​ ការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរ ដែលទទួល ជោគជ័យបាន គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងជាតិ និងអន្តរជាតិជាតិនានា ជា ពិសេសប្រទេសជប៉ុន ដែលបានជួយកម្ពុជា ទាំងលើការងារអភិរក្ស និងអភិវឌ្ឍ ដែលរហូតមកទល់នឹង ពេលនេះថវិការបស់ជប៉ុនលើការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរ បានកើនឡើង រហូតដល់ជាងមួយរយលានដុល្លារហើយ។

លោកស្រី​រដ្ឋមន្ត្រី​ បានថ្លែង​បន្តថា ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍ ជប៉ុនក៏បានជួយដល់កម្ពុជា លើការងារបណ្ដុះប ណ្ដាលធនធានមនុស្សផងដែរ ដែលរហូតមកទល់នឹងពេលនេះ ធនធានមនុស្សទាំងនោះ បានក្លាយ ជាអ្នកជំនាញដ៏សំខាន់នៅក្នុងការងារអភិរក្ស និងអភិវឌ្ឍ តាមតំបន់បុរាណដ្ឋាននានានៅកម្ពុជា។​

ជាមួយគ្នានេះ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ បានរម្លឹកថា នាពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាល​ជប៉ុន​ ក៏បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីបន្ត ការងារអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍ តំបន់បុរាណដ្ឋាននៅកម្ពុជាបន្ថែមទៀតផងដែរ។

...

​គួរបញ្ជាក់ថា​ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកជាប្រទេសមហាអំណាច នៃសម្បត្តិវប្បធម៌។ កម្ពុជាបច្ចុប្ប ន្នដោយមិនរាប់បញ្ចូលបុរាណដ្ឋាន ដែលបានបាត់បង់ទៅប្រទេសជិតខាងផងនោះ កម្ពុជានៅតែមានបុ រាណដ្ឋានជាច្រើន ដែលត្រូវស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print