ខ្សែការពារ De Ligt របស់ Bayern Munich រងរបួសជង្គង់ខកខានការបង្ហាញខ្លួនឲ្យក្រុមរយៈពេលយូរ

ចែករំលែក៖

ក្លិបបានប្រកាសកាលពីថ្ងៃសុក្រថា ខ្សែការពារ Matthijs de Ligt របស់ Bayern Munich ត្រូវខកខានបង្ហាញខ្លួនក្នុងរយៈពេលមិនជាក់លាក់មួយ បន្ទាប់ពីរងរបួសសរសៃពួរជង្គង់របស់គាត់ក្នុងការប្រកួតកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ដោយចាញ់ ក្នុងការប្រកួតជម្រុះ German Cup ក្រោមថ្វីជើងក្រុម Saarbruecken លំដាប់ទី៣។

 កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានប្តូរចេញនៅនាទីទី២៤នៃការប្រកួតជុំទី២របស់ពួកគេ។ ក្លិបម្ចាស់ជើងឯកអាឡឺម៉ង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Matthijs de Ligt ទ្រទ្រង់ផ្នែកខ្លះនៃសរសៃក្នុងសន្លាក់ជង្គង់ខាងស្តាំរបស់គាត់។ នោះគឺជាលទ្ធផលនៃការស្កេនដែលធ្វើឡើងដោយនាយកដ្ឋានវេជ្ជសាស្ត្ររបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍។ ខ្សែការពារកណ្តាល de Ligt នឹងខកខានការប្រកួតនាពេលខាងមុខរបស់ FC Bayern Munich”

 ក្រុម Bayern Munich ប្រកួតជាមួយគូប្រជែងដណ្តើមជើងឯក Borussia Dortmund នៅថ្ងៃសៅរ៍ ហើយបន្ទាប់មកធ្វើជាម្ចាស់ផ្ទះទទួលក្រុម Galatasaray របស់ប្រទេសទួរគីក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃពុធ។

 Bayern Munich ដែលកំពុងបាត់បង់ខ្សែការពារ Dayot Upamecano ហើយនឹងអវត្តមានខ្សែការពារ Joshua Kimmich ទល់នឹង Dortmund បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុង Bundesliga ដោយចាញ់២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងBayer Leverkusen (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print