ភ្នំពេញ៖ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៣ នាក់(ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ រក្សាទុក ដឹកជញ្ជូន ១២ករណី ឃាត់ ២៧នាក់(ស្រី ៣នាក់) និងប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៥,០៧ក្រាម និង៤៨កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ១០អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់។
២ / បន្ទាយមានជ័យ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១០កញ្ចប់តូច។
៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / កំពត៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៦ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៣៤កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៣ក្រាម។
៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣,៩០ក្រាម។
៩ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៣កញ្ចប់តូច។
១០ / ព្រះសីហនុ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ០,៦៤ក្រាម៕ដោយ៖សហការី