គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​ នាថ្ងៃទី០៤ វិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា​ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បណ្ដាលឱ្យ​មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ បានគូសបញ្ជាក់ថា​ ករណី​ខាងលើ​នេះ​បានកើតឡើងចំនួន ០៨លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី០១នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០២នាក់), និងស្រវឹង ១លើក (ស្លាប់ ០នាក់) ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print