ប្រធានាធិបតីអាមេរិក លោកបៃឌិន ត្រូវបានលោកត្រាំនាំមុខនៅបណ្តារដ្ឋសំខាន់បំផុត

ចែករំលែក៖

ប្រធានាធិបតី អាមេរិក លោក ចូបៃឌិន ត្រូវបានគូប្រជែងចាស់ គឺលោកត្រាំ នាំមុខនៅក្នុងរដ្ឋចំនួន៥ ដែលជារដ្ឋយុទ្ធសាស្ត្រសំខាន់បំផុត។ ការថយចុះប្រជាប្រិយភាពរបស់លោកបៃឌិនគឺដោយសារតែលោកមានវ័យកាន់តែចាស់ហើយ ក៏ដូចជាការមិនពេញចិត្តចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា បានផ្សាយថា ការស្ទង់មតិថ្មីមួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាបេក្ខជនឈានមុខគេសម្រាប់តំណែងជា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ បាននាំមុខលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងរដ្ឋចំនួន៥ ដែលស្ថិតក្នុងចំណោមរដ្ឋសំខាន់ៗ បំផុតទាំង៦ ដែលអាចសម្រេចថាតើនរណានឹងក្លាយជាប្រធានាធិបតីអាមេរិកសម្រាប់បោះឆ្នោតនៅឆ្នាំ២០២៤។
ការស្ទង់មិតខាងលើធ្វើឡើងដោយកាសែតអាមេរិក New York Times និងស្ថាប័ន Siena College។ ការស្ទង់មតិនេះបានបង្ហាញថាលោក ត្រាំ បាននាំមុខលោក បៃដិន ក្នុងសំឡេងគាំទ្រជាមធ្យម ៤៨ភាគរយ ទល់នឹង៤៤ភាគរយ នៅក្នុងរដ្ឋ Arizona, Georgia, Michigan, Nevada និងរដ្ឋ Pennsylvania។ លោក បៃដិន បាននាំមុខ លោក ត្រាំ តែនៅក្នុងរដ្ឋ Wisconsin ប៉ុណ្ណោះ ក្នុងសំឡេងគាំទ្រ ៤៧ភាគរយ ទល់នឹង៤៥ភាគរយ។
លោក ចូ បៃដិន ដែលសព្វថ្ងៃមានអាយុ ៨០ឆ្នាំ ធ្លាប់បានបំបាក់លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋទាំង៦ខាងលើ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ ហើយបើតាមការស្ទង់មតិខាងលើដដែល ការថយចុះប្រជាប្រិយភាពរបស់លោក បៃដិន មានមួយភាគធំ បណ្ដាលមកពីប្រជាជនអាមេរិកកំពុងមានការ សង្ស័យពីកត្តាអាយុរបស់លោក បៃដិន និងការមិនពេញចិត្តរបស់ពួកគេចំពោះលោក បៃដិន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print