ក្រុមអ៊ិស្លាម ​IS គម្រាមបន្តវាយប្រហារទៅលើប្រទេសបង់ក្លាឌែសជាថ្មី

ចែករំលែក៖

ក្រុមអ៊ិស្លាមបង្កើតរដ្ឋ​ IS បានគម្រាមថា និងបើកការវាយប្រហារជាថ្មីទៅលើប្រទេសបង់ក្លាឌែស នាពេលខាងមុខ ក្រោយពេលក្រុមរបស់ខ្លួនបានសម្រេចគោលដៅក្នុងការវាយប្រហារទៅលើទីតាំងដែលបានគ្រោងទុក ក្នុងនោះបានសម្លាប់ជនបរទេស​២០នាក់ ដែលភាគច្រើនមកពីប្រទេសលោកខាងលិច។

...

សារព័ត៌មាន Dhka Tribune បានផ្សាយថា យុទ្ធជន ​IS បានប្រកាសវីឌីអូ​ស្តីពីការវាយប្រហារនៅក្នុងប្រទេសស៊ីរី​ ក្នុងទីក្រុង ​Raqqa  នៅក្នុងឃ្លីបវីឌីអូនោះមានខ្មាន់កាំភ្លើង​៣នាក់មកពីបង់ក្លាឌែស បានរិះគន់ទៅលើរដ្ឋាភិបាលប្រទេសនេះស្តីពីគោលនយោបាយដឹកនាំ ហើយប្រកាសថានឹងបន្តវាយប្រហារទៅលើទីក្រុង​ Dhaka ជាការសងសឹកទៅនឹងសកម្មភាពប្រឆាំងក្រុមអ៊ិស្លាមរបស់រដ្ឋាភិបាល។ ក្រុម IS មិនបង្អាក់សកម្មភាពវាយប្រហារនៅក្នុងប្រទេសបង់ក្លាឌែសនោះឡើយ។

កាលពីថ្ងៃទី​១ ខែកក្កដា ក្រុមភេរវករបានបើកការវាយប្រហារចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង ហើយបានសម្លាប់មនុស្ស​២០នាក់ទៀតផង។ ប្រទេស​នេះក៏បានកាន់ទុក្ខ​រយៈពេល២ថ្ងៃ​ដើម្បី​ចូល​រួម​គោរពវិញ្ញាណក្ខន្ទចំពោះ​ជនរងគ្រោះ​ស្លាប់​ទាំង ២០នាក់ ក្នុង​នោះ​មាន​ជនបរទេស​ចំនួន១៨នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ដាកា។ ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ដែល​អង្គការ​រដ្ឋអ៊ិស្លាម​បាន​ចេញ​មុខ​សារភាពជា​ស្នាដៃ​របស់​ពួក​គេតែ​រដ្ឋាភិបាល​បង់ក្លាដែស​បែរ​ជា​បាន​ធានា​ថា ពួកជីហាត​ទាំង​នោះ​មិនមែន​ជា​សមាជិក​របស់​អង្គការ​រដ្ឋអ៊ិស្លាម​ទេតែ​ជា​សមាជិក​របស់​ក្រុមនិយមជ្រុល​ក្នុង​ស្រុក។

នៅ​ក្នុង​បទអន្តរាគមន៍​តាម​ទូរទស្សន៍​លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាឌែស ​ឆេក ហាស៊ីណា​ បាន​ជំរុញ​​ដល់​ក្រុមនិយមជ្រុល​ឲ្យ​បញ្ឈប់​ការ​សម្លាប់​ជិវិត​មនុស្ស​ដើម្បី​សាសនា។ អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល​បង់ក្លាឌែស​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ជនប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ដាកា រួច​សម្លាប់​ដោយ​កាំបិត​អស់ ២០នាក់។ នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង២០នាក់​នោះមាន១៨នាក់​ជា​ជន​បរទេស គឺ​ជនជាតិ​អ៊ីតាលី ៩នាក់ ជប៉ុន ៧នាក់ ឥណ្ឌា ១នាក់ និង​អាមេរិកាំង​មា្នក់។

ក្រោយ​ព្រឹត្តិការណ៍​នោះ​ភ្លាម អង្គការ​រដ្ឋអ៊ិស្លាម​បាន​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ពួក​គេ។ តែ​ពេល​នេះលោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បែរ​ជា​បាន​ប្រកាស​ដោយ​ធានា​ច្បាស់ៗ​ថា ពួកជ្រុលនិយម​​ដែល​បាន​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូររួច​សម្លាប់​នោះ​មិនមែន​ជា​សមាជិក​របស់​អង្គការ​រដ្ឋអ៊ិស្លាម​ទេ តែ​ជា​សមាជិក​របស់​ចលនានិយមជ្រុល​ក្នុង​ស្រុក​មួយ​ឈ្មោះ Jamaeytul Mujahdeen Bangladesh ។ ផ្អែក​តាម​រូប​រដ្ឋមន្រ្តី​មហាផ្ទៃ​ដដែល ចលនា​ជ្រុលនិយម​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​ក្នុង​ស្រុក​តាំង​ពី​ជាង ១០ឆ្នាំ​កន្លង​មក និង​ថា ចលនា​មួយ​នេះ​មិនមាន​ចំណង​ទាក់ទង​ណាមួយ​ជាមួយ​អង្គការ​រដ្ឋអ៊ិស្លាម​ទេ។

យ៉ាង​ណា​ក៏​ដោយ អំណះអំណាង​របស់​លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​របៀប​នេះ​មិនមែន​ជា​ការ​យល់​ឃើញ​របស់​ក្រុមអ្នកវិភាគ​មួយ​ចំនួន​ទេ។ ក្រុម​អ្នកវិភាគ​ខ្លះ​បាន​យល់​ថា ការ​ដែល​រដ្ឋាភិបាល​ក្រុង​ដាកា​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ពី​វត្តមាន​ ពួកជីហាត​អង្គការ​រដ្ឋអ៊ិស្លាម​នៅ​បង់ក្លាដែស គឺ​មក​ពី​រដ្ឋាភិបាល​បារម្ភ​ខ្លាច​ក្រុម​អ្នកវិនិយោគ​បរទេស​ដក​ទុន​ចេញ​ពី​ បង់ក្លាឌែស។ រីឯ​ក្រុមអ្នកវិភាគ​ខ្លះ​ទៀត​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ការ​ពិត និង​ហ៊ាន​ចេញ​មុខ​ចាត់​វិធានការ​ជាក់ស្តែង​ប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ិស្លាម៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print