រថយន្តដឹកខ្សាច់ឡើងខឿនរង្វង់មូលទាំងព្រឹកនៅគល់ស្ពានព្រែកសំរោង

ចែករំលែក៖

ភ្នំពេញ៖ រង្វង់មូលស្ពានព្រែកសំរោងនៅត្រើយខាងកើតដែលកំពុងតែស្ថាបនាបានរងនូវការខូចខាតមួយចំហៀងដោយសាររថយន្តដឹកខ្សាច់បើកបុក កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

...

រថយន្តបង្កជាប្រភេទរថយន្តដឹកខ្សាច់ធុនធ្ងន់ យីឌុបផ្ទុកខ្សាច់ទម្ងន់រាប់តោន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D-3576 ក្រោយបង្កហេតុអ្នកបើកបរគេចខ្លួនបាត់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកខ្សាច់បានបើកឡើងស្ពានព្រែកសំរោងក្នុងទិសដៅពីតាខ្មៅទៅព្រែកឯង ។ លុះដល់ពេលចុះស្ពានស្រាប់តែរថយន្តបានរេចង្កូតទៅបុករង្វង់មូលតែម្តងបណ្តាលរថយន្តជាប់ផុងទៅមុខលែងរួច ចំណែករង្វង់មូលខូចមួយចំហៀង ដោយឡែកសំណង់រូបសំណាកក្បាលនាគនៅចំកណ្តាលរង្វង់មូលមិនរងនូវការខូចខាតនោះទេ ។

ក្រោយបង្កហេតុអ្នកបើកបររថយន្តដឹកខ្សាច់គេចខ្លួនបាត់។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌច្បារអំពៅបានតម្រូវឲ្យម្ចាស់រថយន្តដឹកខ្សាច់ចេញសំណងដល់ការខូចខាតរង្វង់មូលមួយចំណែក ទើបអនុញ្ញាតិឲ្យយករថយន្តទៅវិញ ៕

a7af6dc7-002c-4c47-be61-d7d7d7c3ef14

9492058b-c428-4789-81d9-ffda647b198f

36113b83-fc96-4e95-bac8-e2a5ca999470

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print