ភ្នំពេញ៖ ប្រជាពលតដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹកមានទាំងម៉ូតូលិចក្នុងទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ចំនុច តាមបណ្តោយផ្លូវ ឈ្នះ ឈ្នះ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រិន ណៃរុនភេទប្រុសអាយុ២៥ឆ្នាំមុខរបរ និស្សិតឆ្នាំទី៤( ផ្នែកអគ្គិសនី)សាលាNPICហៅកាត់សាលាកូរ៉េ ស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅក្នុង វត្តពូនភ្នំ ភូមិ ព្រៃពេលសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះ ណម ហេងលីភេទ ប្រុសអាយុ២៦ឆ្នាំមុខរបរ និស្សិត បានឱ្យដឹង ថានៅមុនពេលកេីតហេតុ កាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង៨យប់ ជនរងគ្រោះបាន ខលទៅហៅរូបគេឱ្យមកផឹកសីុ ជុំគ្នា នៅ មុខ សាលាកូរ៉េ ប៉ុន្តែ រូប រូបគេមិនបានទៅនោះទេ ដោយសារជាប់លែងបាល់ រហូតដល់វេលាម៉ោង ១២យប់ រូបគេក៏បាន ខលទៅវិញ ប៉ុន្ដែ ខលមិនចូល រហូតដល់ថ្ងៃកេីតហេតុខាងលើ រូបគេបាន ធ្វើ ដំណើរ ចេញពីចោមចៅ គោលបំណងទៅ សាលា NPIC ហៅកាត់សាលាកូរ៉េ ពេល ជិះមកដល់ កន្លែងកើតហេតុ ខាងលើ ស្រាប់តែឃេីញ មនុស្ស ជាច្រើន ឈមេីលនៅមាត់ ប្រឡាយ ក្រោយមករូប គេបាន ឈប់ ម៉ូតូ ចុះទៅមេីល ទេីបដឹងថា ជា មិត្តភ័ក្ដិរបស់គេ។
ក្រោយមក រូបគេបាន រាយការណ៍ទៅសមត្ថកិច្ចតែម្ដង។ តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក (បណ្ដាលមកពីជិះម៉ូតូធ្លាក់ទឹក) ពីព្រោះ នៅជិត សព មានម៉ូតូមួយគ្រឿងម៉ាក សង់ឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ1D 5544
បច្ចុប្បន្នសពត្រូវបាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញយកទៅ តំកល់នៅវត្ត ពូនភ្នំ ដេីម្បី រង់ចាំ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ