ប្រទះឃើញ​បុរសម្នាក់ស្លាប់​ក្នុង​ទឹកមានទាំងម៉ូតូសង្ស័យគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលតដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹកមានទាំងម៉ូតូលិចក្នុងទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​៨និង៣០នាទីព្រឹក​ថ្ងៃ​ទី​១០ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​ចំនុច​ តាមបណ្តោយផ្លូវ​ ឈ្នះ​ ឈ្នះ​ ភូមិ​ស្រែរាជ្ជះ​ សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

ជនរងគ្រោះ​ឈ្មោះ​ រិន​ ណៃរុន​ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​មុខរបរ​ និស្សិត​ឆ្នាំ​ទី​៤​(​ ផ្នែក​អគ្គិសនី​)សាលាNPIC​ហៅកាត់​សាលា​កូរ៉េ​ ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​ ស្នាក់​នៅ​ក្នុង​ វត្តពូនភ្នំ​ ភូមិ​ ព្រៃ​ពេល​សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

តាមការ​បំភ្លឺ​របស់​ឈ្មោះ​ ណម​ ហេងលី​ភេទ​ ប្រុស​អាយុ​២៦ឆ្នាំ​មុខរបរ​ និស្សិត​ បានឱ្យដឹង​ ថា​នៅ​មុន​ពេល​កេីតហេតុ​ កាលពី​ថ្ងៃទី​០៨ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​វេលា​ម៉ោង​៨​យប់ ជនរងគ្រោះ​បាន​ ខល​ទៅ​ហៅ​រូបគេឱ្យ​មក​ផឹក​សីុ​ ជុំគ្នា​ នៅ​ មុខ​ សាលា​កូរ៉េ​ ប៉ុន្តែ​ រូប​ រូបគេ​មិន​បាន​ទៅ​នោះទេ​ ដោយ​សារ​ជាប់លែងបាល់​ រហូត​ដល់​វេលា​ម៉ោង​ ១២យប់​ រូបគេក៏​បាន​​ ខលទៅ​វិញ​ ប៉ុន្ដែ​ ខលមិនចូល​ រហូតដល់​ថ្ងៃ​កេីតហេតុ​ខាងលើ​ រូប​គេ​បាន​ ធ្វើ​ ដំណើរ​ ចេញ​ពី​ចោមចៅ​ គោលបំណង​ទៅ​ សាលា​ NPIC ហៅកាត់​សាលា​កូរ៉េ​ ពេល​ ជិះ​មកដល់​ កន្លែង​កើត​ហេតុ​ ខាងលើ​ ស្រាប់​តែ​ឃេីញ​ មនុស្ស​ ជាច្រើន​ ឈ​មេីល​នៅ​មាត់​ ប្រឡាយ​ ក្រោយ​មក​រូប​ គេ​បាន​ ឈប់​ ម៉ូតូ​ ចុះ​ទៅមេីល​ ទេីប​ដឹងថា​ ជា​ មិត្តភ័ក្ដិ​របស់​គេ។

...

ក្រោយ​មក​ រូប​គេបាន​ រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង​។ តាម​ការ​ពិនិត្យ​និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឱ្យដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​លង់ទឹក​ (​បណ្ដាល​មក​ពី​ជិះ​ម៉ូតូ​ធ្លាក់​ទឹក​)​ ពីព្រោះ​ នៅ​ជិត​ សព​ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ សង់ឌ្រីម​ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៦​ ពាក់ស្លាកលេខ​ ត្បូងឃ្មុំ​1D 5544
​បច្ចុប្បន្ន​សព​ត្រូវ​បាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​យកទៅ​ តំកល់នៅ​វត្ត​ ពូនភ្នំ​ ដេីម្បី​ រង់ចាំ​ ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print