NAVARA រេចង្កូតក្រឡាប់ចូលប្រឡាយស្លាប់២នាក់របួសធ្ងន់ស្រាល៧នាក់នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយមនុស្សប្រុសស្រី៧នាក់ទៀតបានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យខណៈដែលជិះរថយន្ត១គ្រឿងបានក្រឡាប់ធ្លាក់ចូលប្រឡាយទាំងកណ្តាលយប់។

...

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៥-៩៦ ក្នុងភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នមស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា បុរសដែលស្លាប់ទាំង២នាក់ទី១-ឈ្មើ អ៊ីន អាយុ៣៨ឆ្នាំ និងទី២-ឈ្មោះ ស៊ិញ អាយុ៣៤ឆ្នាំ ទាំងពីរនាក់មិនទាន់ដឹងទីលំនៅនៅឡើយទេ។

ចំណែកអ្នករងរបួសធ្ងន់២នាក់ទី១-ឈ្មោះ រ័ត្ន សុផា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ និងទី២-ឈ្មោះ តី ភេទស្រី អាយុ២៤ឆ្នាំ មិនដឹងទីលំនៅរបួសធ្ងន់។

ចំណែករងរបួសស្រាល៥នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេអ្នកទាំងអស់គ្នាជិះរថយន្ត១គ្រឿងម៉ាក នីសាន់ NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-0935 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរឡើយបន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់ស្រមោល។

នគរបាលបន្តទៀតថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើជិះគ្នា១០នាក់ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតក្រឡាប់ធ្លាក់ទៅខាងឆ្វេងដៃបណ្តាលឲ្យស្លាប់បុរស២នាក់ និងរបួសធ្ងន់ស្រាល៧នាក់ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុនគរបាលជំនាញដឹកយកសពមកតម្កល់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នករងរបួសដឹកយកទៅសង្គ្រោះ រីឯរថយន្តដឹកយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកដោះស្រាយជាក្រោយ៕

IMG-20160707-WA0003

IMG-20160707-WA0004

IMG-20160707-WA0005

IMG-20160707-WA0006

IMG-20160707-WA0007

ដោយ៖ សេនា ស័ក្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print