ខេត្តរតនគិរី៖ ឈើសុក្រំឡាំងបួនជ្រុងមានប្រវែង៣ទៅ៤ម៉ែត្រ មានមុខកាត់៣០គុណ៤០សង់ទីម៉ែត្រ ចំនួន៦គំនរស្មើរនឹង ១១៦កំណាត់ ដែលឈ្មួញដុះស្លែម្នាក់ជាអ្នកមានអំណាចក្នុងស្ថាប័ន្តសមត្ថកិច្ចនគរបាលការពារព្រំដែនគោក ចូលទៅកាប់ទន្ទ្រាន់ចេញពីតំបន់ព្រៃសហគមន៍ភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ នឹងដែនជំម្រកសត្វព្រៃលំផាត់។
ក្នុងនោះប្រើប្រាស់ឧបករណ៍រណាយន្តអារច្រៀកសេនាឆ្វេងស្តាំចំនួន៤នាក់ មានគោយន្តកែច្នៃដឹកជញ្ជូនចេញខួបប្រាំងខួបវស្សាមកទម្លាក់នៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន៧២ រួចដឹកបញ្ជូនបន្តទៅលក់នៅឯប្រទេសវៀតណាម ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលក្រុមអ្នកសារព័ត៌មានបានជួបប្រទះឃើញគំនរឈើខាងលើក៍បានរាយការណ៍ទៅសមត្តកិច្ចភ្លាមៗ លើកទី១-បានរាយការណ៍ទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់តាមទូរស័ព្ទថា «ខ្ញុំជាប់រវល់ពិធីបណ្តុះកូនឈើក៏បិទទូរស័ព្ទទៅ» ចំណែកលោក ហេង រតនា ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែនគោកបានបញ្ជក់ថា «លោកបានបញ្ជាកម្លាំង ៥នាក់ចុះមកត្រួតពិនិត្យនឹងរាប់កត់ចំនួនឈើហើយក៏ត្រឡប់ទៅវិញ» ដោយឡែកលោក វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្ត បានបញ្ជក់ថា «រឿងនេះលោកបានរាយការណ៍ទៅេជំនាញរដ្ឋបាលព្រៃឈើខេត្តរួចហើយ ដោយសារខាងលោកខ្វះថវិការជួលគោយន្តដឹកជញ្ជូនឈើទាំងនោះ» ។
រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលបានឲ្យអ្នកសារព័ត៌មានដឹងថា កិច្ចការគំនរឈើក្នុងក្រុមហ៊ុន៧២ លោកបានប្រគល់ទៅឲ្យលោកនាយផ្នែកបកែវ ឲ្យចុះឃើញហើយចំណែកលោក ជាប់រវល់ពិធីរុក្ខទិវាដាំកូនឈើនៅភ្នំពេញ ។ ដោយឡែកលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកក្កដា នេះ ថា លោកបានដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តចុះទៅហើយ ប៉ុន្តែពុំបានឃើញឈើនៅក្នុងដីសម្បទាននោះទេ ។
សូមបញ្ជក់ផងដែរថា គំនរឈើដែលប្រទះឃើញកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ក្នុងក្រុមហ៊ុន៧២ ត្រូវបានសមត្តកិច្ចជំនាញពាក់ព័ន្ធទាំងនោះបានស៊ុំគ្រលំជាមួយក្រុមឈ្មួញបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ ហើយភាពអនាធិបតេយ្យ និយមបក្ខពួក អំពើពុករលួយ ទាំងអស់នេះហើយវានឹងកើតមានជារៀងរហូតនៅតាមច្រកព្រំដែន ដូចជាការកាប់បំផ្លាញព្រៃឈើបំផ្លាញទ្រព្យសម្បត្តរបស់ជាតិសមត្តកិច្ចជំនាញទាំងនោះក៏ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ ហើយក៏ឃុបឃិតជាមួយឈ្មួញយ៉ាងពេញទំហឹងតែម្តង ៕
ដោយ៖ វុទ្ធឦសាន