កាម៉ារីបាឡែន១គ្រឿងក្រឡាប់រាប់សិបត្រឡប់ដូចរឿងកុនចិនហុងកុង តែសំណាងល្អអ្នកបើកបររបួសស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកាម៉ារីបាឡែន១គ្រឿងអត់ស្លាកលេខ បោះពួយយ៉ាងលឿនពីត្បូងទៅជេីង មកដល់ចំណុចការដ្ឋានសីុណូហាយដ្រូ ក៏រេចង្កូតធ្លាក់ផ្លូវហោះផ្លោងក្រឡាប់រាប់សិបត្រឡប់ ដូចរឿងកុនចិនហុងកុង បណ្ដាលឲ្យរថយន្តខូចខាតស្ទើទាំងស្រុង តែសំណាងល្អអ្នកបើកបរគ្រាន់តែរបួសរលាត់ដៃជើងបន្តិចបន្តួច។

...

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីរថយន្តក្រឡាប់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ១៣ ចំណុចខាងមុខការដ្ឋានសាងសង់ផ្លូវក្រុមហ៊ុនស៊ីណូហាយដ្រូ (ក្រុមហ៊ុនចិន) ស្ថិតនៅភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ប្រភពបន្តថា ដោយសារតែអ្នកបេីកបរបើកបរក្នុងស្ថានភាពងងុយដេកងោកមួយភាំងជើងជាន់ហ្គារកប់ធ្វើឲ្យរថយន្តហោះផ្លោងចុះពីលើថ្នល់ចុះវាលស្រែក្រឡាប់តែម្តង ចំណែករថយន្តត្រូវបេែកបាក់ក្រពិតស្ទេីរមេីលលែងយល់ រីឯអ្នកបេីកបរសំណាងល្អគ្រាន់តែរលាត់ដៃជេីងបន្តិចបន្តួចប៉ុណ្ណោះ ។

ទោះជាយ៉ាងណា ហេតុការខាងលេីមិនបានបង្កឲ្យអ្នកធ្វេីដំណេីរណាម្នាក់រងគ្រោះថ្នាក់ឡេីយសមត្ថកិច្ចបានហៅរថយន្តស្ទូចយកទៅដាក់យានដ្ឋានជួសជុលរថយន្តតែម្តង៕

1

2

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print