នៅវេលាម៉ោង៦ល្ងាចនេះ វ៉ាន់ នីឡា នឹងចេញទៅអូស្ត្រាលីក្រោយលេចរឿងអាស្រូវ

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេនៅម៉ោង៦ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ តារាចម្រៀងប្រចាំផលិតកម្ម Phleng Record កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា នឹងត្រូវចាកចេញពីកម្ពុជាដើម្បីទៅច្រៀងរាំរកលុយនៅលើទឹកដីនៃប្រទេសអូស្ត្រាលី តាមគម្រោងក្រោយលេចធ្លាយរូបអាក្រាតកាយកាលពីថ្មីៗនេះ

...

បើទោះបីជាបណ្តឹងរបស់នាងកំពុងស្ថិតក្នុងដៃតុលាការនៅឡើយការចាកចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីរបស់តារាចម្រៀងរូបនេះត្រូវបានធ្វើទៅតាមការកំណត់ ។ វ៉ាន់ នីឡាបានបញ្ជាក់មុនពេលចាកថា ការចាកចេញរបស់នាងត្រូវបានធ្វើឡើងបន្ទាប់ពីមេធាវីការពារក្តីនាងថានឹងប៉ះពាល់ដល់ការស៊ើបសួររបស់មន្ត្រីតុលាការជុំវិញករណីបណ្តឹងកន្លងមកទេ។ នាងបញ្ជាក់ថា ការចាកចេញពីកម្ពុជានេះគឺស្របតាមការអញ្ជើញរបស់សមាគមន៍មួយនៃប្រទេសអូស្ត្រាលីជាច្រើនខែមុនពេលលេចចេញរឿងអាស្រូវមកម្ល៉េះ។ ទោះជាយ៉ាងណានាងបានប្រគល់ឯកសារ និងបញ្ជាក់ខ្លឹមសារយ៉ាងលម្អិត ពាក់ព័ន្ធនឹងរឿងប្ដឹងផ្ដល់ និងបានប្រគល់សិទ្ធិឲ្យមេធាវីបំពេញកិច្ចការជំនួសមុខនាង លើពាក្យបណ្ដឹងទាំងស្រុង។ តារាស្រីវ័យក្មេងរូបនេះនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយទេថា តើការសម្តែងរបស់នាងនឹងចំណាយពេលយូរប៉ុណ្ណានៅឡើយគឺត្រូវរងចាំការសម្រេចពីអ្នករៀបចំកម្មវិធីនៅអូស្ត្រាលីនោះ។

គួរបញ្ជាក់ថាសិល្បករដែលរួមដំណើរនៅក្នុងគម្រោងនេះ រួមមានលោក អាន គុណកូឡា លោក អេឡិច ចន្ត្រា កញ្ញា អេមី និងកញ្ញា ធីតា ជាដើមហើយរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ ការច្រៀងរាំបើកឆាកលើកដំបូងរបស់នាងនិងសិល្បករដទៃទៀតនឹងត្រូវចាប់ផ្តើម។ ពួកគេនឹងត្រូវសម្តែង និងច្រៀងរាំនៅទីក្រុងមួយចំនួនដែលដែលសម្បូរដោយប្រជាជនខ្មែររស់នៅ៕

IMG_2813

IMG_2917

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print