ខណ្ឌប្ញស្សីកែវ ៖ បន្ទាប់ពីមានការផ្ដល់ដំណឹងពី ប្រជាពលរដ្ឋ មកកាន់ ហ៊្វេសប៊ុក page របស់ លោកអភិបាលខណ្ឌ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៤និង៣០នាទី ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង គុជ គីមឡុង អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងល្បែងប្រភេទកន្ទុយមួយកន្លែង ស្ថិតនៅចំណុចក្នុងផ្សារតូចទួលសង្កែ ផ្ទះលេខ៦៩ ផ្លូវបេតុង៩០១ ក្រុម២ភូមិផ្សរតូច សង្កាត់ទួលសង្កែ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ស្រ្តីម្នាក់ (ជាអ្នកកត់) ព្រមទាំងដកហូតសំភារះបំរើសកម្មភាពមួយចំនួន ។
ចំពោះមុខ អធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី៕
...
ដោយ៖ សុខ ខេមរា
...