សហគមន៍អឺរ៉ុបបាត់បង់ប្រាក់ប្រមាណ ​៦០ពាន់លានដុល្លារដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី

ចែករំលែក៖

ដោយសារតែការដាក់ទណ្ឌកម្មរបស់រុស្សីតបតនិងអាមេរិក អឺរ៉ុបបានធ្វើឲ្យតំបន់អឺរ៉ុបត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ​ ៦០ពាន់លានដុល្លារអាមេរិកចាប់ពីដើមឆ្នាំ​២០១៤ ដល់ពាក់កណ្តាលឆ្នាំ​២០១៥ ហើយការខាតបង់ទៅលើវិស័យនាំចេញ។

...

តាមរបាយការណ៍របស់មជ្ឈមណ្ឌល់​ស្រាវជ្រាវ​ CEPII របស់បារាំង​បានផ្សាយថា សហគមន៍អឺរ៉ុប បានខាតបង់សរុប​៦០,២ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លៈ ភាគច្រើនការខាតបង់ទៅលើវិស័យនាំចេញ​ទៅកាន់រុស្សីនៅផលិតផលកសិកម្ម។ បើគិតពីការខាតបង់របស់ភាគីទាំងពីគឺ​រុស្ស៊ីនិងអឺរ៉ុបមានរហូតដល់ទៅកើនឡើងខ្ពស់គឺដល់ទៅ​៨២,២ភាគរយ។

នៅឆ្នាំ​២០១៤ ទំនាក់ទំនងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិច កាន់តែអាក្រក់ទៅដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៊្រុចសែល អាមេរិកនិងសម្ព័ន្ធមិត្តបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ក្រោយពេលរុស្ស៊ីបានដាក់តំបន់ស្វ័យតគ្រីមៀ នៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្កូរ។ លោកខាងលិចបានចោទប្រកាន់ថា រដ្ឋាភិបាលរុស្ស៊ីបានជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់អ៊ុយក្រែន។

ការដាក់ទណ្ឌកម្មលើកទីមួយនិងទីពីរ​សំដៅទៅលើបុគ្គល ហើយការដាក់ទណ្ឌកម្មលើកទី៣ សំដៅទៅលើក្រុមហ៊ុនរុស្ស៊ី ពិសេសគឺក្រុមហ៊ុនថាមពល។

រុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់ប្រទេសលោកខាងលិច ថាសកម្មភាពទាំងនោះបានបំផ្លាញសន្តិសុខស្ថេរភាពពិភពលោក។ ឆ្លើយតបទៅនិងការដាក់ទណ្ឌកម្មរបស់លោកខាងលិច​រុស្សីក៏បានដាក់ទណ្ឌកម្មហាមទៅលើប្រទេសមួយចំនួនវិញនៅក្នុងតំបន់អឺរ៉ុប៕

image

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print