នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន២នាក់រួមនិងថ្នាំញៀន១៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌបានឆ្មក់បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ និងថ្នាំញៀន១២កញ្ចប់តូច និង១កញ្ចប់ធំ កាលពី វេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ២៤ ជាន់ទី១ ផ្លូវលំ ក្រុម១៧ មុខរោងចក្របឺរី ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

...

ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានទី១-ឈ្មោះ មាស ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-ឈ្មោះ ចក់ ចេន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មេការសំណង់ ជាម្ចាស់បន្ទប់ ស្នាក់នៅ បន្ទប់ជួលខាងលើ មានទីលំនៅ ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចាប់ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើ សមត្ថកិច្ចចាប់យកវត្ថុតាងបានថ្នាំញៀន ប្រភេទម៉ាទឹកកក សរុបចំនួន ១៣កញ្ចប់ ១២កញ្ចប់តូច និង១កញ្ចប់ធំ និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។

តាមមន្រ្តីនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ របស់អធិការដ្ឋានខណ្ឌ និងក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យដើម្បីទប់ស្កាត់ បង្ក្រាបឲ្យទាន់ពេលវេលារាល់បទល្មើសកើតមានឡើងនៅតាមមូលដ្ឋាន និងដើម្បីរក្សាបាននូវសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក វិរៈសេនីយ៍ត្រី ម៉ម វុធីអធិការរងខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបចាប់បានជនសង្ស័យ២នាក់នៅទីតាំងខាងលើ ចាប់យកថ្នាំញៀន១៣កញ្ចប់ និងម៉ូតូហុងដា សេ១២៥ ១គ្រឿង ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FB-4395។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើត្រូវបាននាំទៅកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការទៅតាមនីតិវិធី ៕

image1

image3

image2

ដោយ៖ សុខា សែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print