តម្រួតថៃឃាត់ខ្លួនពលករខ្មែរ១៥៣នាក់បញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូងស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីសរុបចំនួន១៥៣នាក់ទៅធ្វើការងារ និងស្នាក់នៅក្នុងប្រទេសថៃខុសច្បាប់ រងការចាប់ខ្លួនពីតម្រួតថៃ និងត្រូវបានតម្រួតថៃចាប់បញ្ជូនតាមរថយន្តចំនួន២រថយន្តមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ក្រោយពីតម្រួតថៃរកឃើញថាពលករខ្មែរទាំងនោះបានស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃគ្មានលិខិតស្នាមត្រឹមត្រូវ ។

...

សូមបញ្ជាក់ថា ពលករខ្មែរដែលបានឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ភាគច្រើនត្រូវគេមើលឃើញថាពួកគេធ្វើដំណើរចាកចេញទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនទាំងកម្ពុជានិងថៃ។ពាក់ព័ន្ធនិងការឆ្លងដែន ខុសច្បាប់នោះដែរកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថា ពលករខ្មែរមានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំងដូចជាត្រូវចាញ់បោកការជួញដូរមនុស្សនិងកម្លាំងពលកម្មពីសំណាក់មេខ្យលខ្មែរ និងមេខ្យល់ថៃ ប្រឈមនិងការចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ពីសមត្ថកិច្ចថៃ និងការធ្វើដំណើរតាមរថយន្តរត់គេចពីការតាមចាប់របស់តម្រួតថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងរបួសផងដែរ។បញ្ហាប្រឈមទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាធ្លាប់កើតឡើងចំពោះពលករខ្មែរជាបន្តបន្ទាប់រួចហើយផងនោះដែរ។

ពលករខ្មែរ១៥៣នាក់ខាងលើក្រោយពីតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ក៏បានអប់រំពីសំណាក់សមត្ថកិច្ចកម្ពុជាឈរជើងនៅច្រកអន្តរជាតិដូងដោយឱ្យពួកគាត់ បញ្ឆប់ការធ្វើដំណើរទាំងប្រថុយប្រថានទៅរកការងារធ្វើក្នុងប្រទេសថៃខុសច្បាប់តទៅទៀត ហើយបានណែនាំឱ្យពួកគាត់ស្វែងរកការងារធ្វើនៅក្នុងប្រទេសវិញ ៕

1 (1)

1 (2)

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print