កីឡាករ Lionel Messi តារាបាល់ទាត់ឆ្នើមរបស់ក្លិបBarcelonaនិងឪពុករបស់គេគ្រោងប្តឹងឧទ្ធរណ៏ ចំពោះការសម្រេចចិត្ត របស់តុលាការដែលបានកាត់ឲ្យពួកគេ ជាប់ពន្ធនាគាររយៈពេល២១ខែពីបទគេចវេះមិនបង់ពន្ធ។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ២៩ឆ្នាំ Lionel Messi ត្រូវបានតុលាការនៅក្នុងទីក្រុងBarcelonaប្រទេសអេស្ប៉ាញពិន័យជាទឹកប្រាក់២លានអឺរ៉ូស្មើនឹង២,២លានដុល្លារអាមេរិក និងឪពុករបស់គេឈ្មោះ Jorge Messi ត្រូវពិន័យជាទឹកប្រាក់១,៥លានអឺរ៉ូក្នុងករណីបន្លំមិនបង់ពន្ធនៃទឹក ប្រាក់ចំនួន៤,១លានអឺរ៉ូក្នុងឆ្នាំ២០០៧ ដល់២០០៩។
ទោះបីបែបនេះក្ដី បើតាមច្បាប់របស់ ប្រទេសអេស្ប៉ាញ ដោយសារទោសនេះ ក្រោម២ឆ្នាំ ហើយទាំង Messi និង Jorge មិនធ្លាប់មានបទល្មើសឧក្រិដ្ឋពីមុនមកនោះ ពួកគេទាំង២មិនតម្រូវឲ្យទទួលទោសក្នុងពន្ធនាគារទេគឺអាចនៅក្រៅឃុំបាន។
ចំណែកមេធាវីការពារក្តីរបស់ Messi បាននិយាយថា ការប្តឹងឧទ្ធរណ៏ពិតជា ឱកាសទទួលបានជោគជ័យដោយសារតែ Messiពុំធ្លាប់ប្រព្រឹត្តអំពើខុសឆ្គងអ្វីឡើយពីមុន៕
ដោយ៖ ដេវីត