ឆ្នាំ២០២៣នេះ ខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តសៀមរាប ៖ ខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៤ថ្ងៃនៅតាមបណ្តោយស្ទឹងសៀមរាប ។ នេះជាការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប ។

រដ្ឋបាលខេត្តសៀមរាបបានបន្តថា៖ ឆ្នាំ២០២៣នេះ ខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេីដែលមានកម្មវិធីជាច្រេីនដូចជា ពិធីប្រណាំងទូក ប្រកួតទូកមិត្តភាព ដាល់អំបុក បណ្តែតប្រទីប ប្រដាល់គុនខ្មែរអន្តរជាតិ ប្រគុំតន្ត្រី ជិះទូកលេង ផ្សារបណ្តែទឹក ធីពិរព័ណ៍ម្ហូបអាហារ កម្មវិធីលែងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ និងជិះកង់លើក្តារ និងកម្មវិធីផ្សេងៗទៀត។ 

សូមបងប្អូនអញ្ជើញចូលរួមទស្សនា និងមកលេងកម្សាន្តឱ្យបានច្រើនកុះករ។

ខេត្តសៀមរាប ក្លាយជាខេត្ត អភិវឌ្ឍន៍ តំបន់ទេសចរណ៍ ស្រូបយកភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនក្នុង១ខែៗ បានអញ្ជើញទៅទស្សនា ៕ 

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print