សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅផ្សារទំនើប Walmart បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់

ចែករំលែក៖

ការបាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារទំនើប Walmart ក្នុងទីក្រុង Chesapeake រដ្ឋ Virginia សហរដ្ឋអាមេរិក។ យោងតាមប៉ូលិស មនុស្សជាច្រើនបានស្លាប់ និងរងរបួសនៅកន្លែងកើតហេតុ។

លោក Leo Kosinski អ្នកនាំពាក្យនាយកដ្ឋានប៉ូលិស Chesapeake បាននិយាយថា ជនសង្ស័យបាញ់ប្រហារបានស្លាប់នៅខាងក្នុងផ្សារទំនើប។ ទោះយ៉ាងណាសមត្ថកិច្ចមិនបានកំណត់ថាបុគ្គលនេះជាបុគ្គលិកផ្សារទំនើបឬក៏អត់នោះទេ។
មូលហេតុនៃឧប្បត្តិហេតុក៏ដូចជាការស្លាប់របស់ជនសង្ស័យនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែប៉ូលិសមិនបានបាញ់សម្លាប់ជននេះនៅកន្លែងកើតហេតុ។
ប៉ូលិសបានបដិសេធមិនបង្ហាញពីអត្តសញ្ញាណជនសង្ស័យដែលបាញ់សម្លាប់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដំបូង។ ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់គឺ “តិចជាង 10 នាក់” ប៉ុន្តែមិនអាចផ្តល់តួលេខពិតប្រាកដបានទេ។
អាជ្ញាធរត្រូវបានជូនដំណឹងអំពីការបាញ់ប្រហារដែលបានកើតឡើងនៅខាងក្នុងផ្សារទំនើប Walmart នៅម៉ោង 10:00 យប់ (ម៉ោងក្នុងតំបន់)។ ពេលប៉ូលិសចូលទៅខាងក្នុង គេឃើញ “មនុស្សស្លាប់ និងរបួសជាច្រើននាក់”។
យោងតាមកាសែត New York Times នេះជាការបាញ់សម្លាប់លើកទីពីរហើយ ដែលបានកើតឡើងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ កាលពីចុងសប្តាហ៍កន្លងទៅ ការបាញ់ប្រហារមួយបានកើតឡើងនៅក្នុងក្លិបរាត្រីមួយកន្លែងដែលមានមនុស្សស្រលាញ់ភេទដូចគ្នាជាញឹកញាប់នៅក្នុងរដ្ឋ Colorado Springs រដ្ឋ Colorado ដោយបានសម្លាប់មនុស្ស៥នាក់៕ ដោយធីរីណា

...

រូប​ថត​:NEW YORK TIMES

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print