ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៣លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី០២នាក់), រងរបួសសរុប ២០នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០៣ នាក់) និងមិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ១១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៥លើក (ស្លាប់ ០៣នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) ,បត់/គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) និង ងងុយ ០១លើក (ស្លាប់ ០១នាក់)៕
ដោយ ៖ សហការី
...