អតីតខ្សែការពារ Mendy ប្តឹងក្លិប Man City ជុំវិញ ប្រាក់ ឈ្នួលមិនទទួលបានជិត២ឆ្នាំ

ចែករំលែក៖

អតីតខ្សែការពារក្រុម Manchester City កីឡាករ Benjamin Mendy បានប្ដឹងក្លិប Premier League មួយនេះជុំវិញប្រាក់ឈ្នួលជិត២ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកាលពីឆ្នាំ២០២១។ នេះបើតាមមេធាវីរបស់កីឡាករបាននិយាយកាលពីថ្ងៃអង្គារ ទី២១ វិច្ឆិកា។

 កីឡាករអន្តរជាតិបារាំងរូបនេះបានប្តឹងទាមទារសំណងរាប់លានផោនទៅតុលាការការងារ ដោយស្វែងរកការសងប្រាក់វិញរហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ជាមួយក្រុមជើងឯកអង់គ្លេស ដែលបានបញ្ចប់ក្នុងខែមិថុនា។

 ខ្សែការពារ Mendy ត្រូវបានគេរកឃើញថា មិនមានពិរុទ្ធពីបទរំលោភសេពសន្ថវៈមួយករណី និងការប៉ុនប៉ងរំលោភដោយតុលាការអង់គ្លេសក្នុងខែកក្កដា បន្ទាប់ពីត្រូវបានរួចទោសពីបទរំលោភសេពសន្ថវៈចំនួន៦ និងករណីរំលោភផ្លូវភេទមួយក្នុងខែមករា បន្ទាប់ពីការចោទប្រកាន់ដែលធ្វើឡើងដោយស្ត្រីជាច្រើននាក់។

 មេធាវីរបស់ Mendy លោក Nick De Marco បានបញ្ជាក់ថា គាត់កំពុងដើរតួឱ្យ Mendy ក្នុងការទាមទារប្រាក់រាប់លានផោនសម្រាប់ការកាត់ប្រាក់ដោយមិនបានការអនុញ្ញាតពីប្រាក់ឈ្នួល។

 សេចក្តីថ្លែងការណ៍បានបន្ថែមថា “Manchester City FC បានខកខានមិនបានបើកប្រាក់ឈ្នួលដល់លោក Mendy ទាំងអស់ចាប់ពីខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីលោក Mendy ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗ ដែលគាត់ត្រូវបានដោះលែងជាបន្តបន្ទាប់ រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅក្នុងខែមិថុនា ឆ្នាំ២០២៣

 ជាមួយគ្នានេះក្លិប Manchester City បាន បដិសេធ មិន ទាន់ធ្វើ អត្ថាធិប្បាយណាមួយនៅឡើយទេ។ កីឡាករ Mendy ដែលបច្ចុប្បន្ននៅ Ligue 1 របស់ក្រុម Lorient បានចូលរួមជាមួយ Man City ពី AS Monaco ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃប្រហែល៥២លានផោន ឬប្រមាណ៦៤.៨០លានដុល្លារ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print