ទៅហៅឪពុកពិសាបាយបែរជាប្រទះឃេីញចងកស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយបានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនឱ្យនៅកំព្រា​ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក​ ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅភូមិចាក់ជ្រូក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះខន​ សុវត្តិ​ ភេទប្រុសអាយុ៤៥ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជនរងគ្រោះមានជំងឺប្រចាំកាយជាយូរមកហេីយ​។ នៅមុនពេលកេីតហេតុកូនប្រុសជនរងគ្រោះបានឡេីងទៅលេីផ្ទះដេីម្បីហៅឪពុកចុះមកពិសាបាយថ្ងៃត្រង់ ពេលឡេីងទៅដល់បែរជាឃេីញឪពុកយកក្រមាចងកនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហេីយ ទេីបស្រែកឆោឡោឡេីងនាំគ្នាកាត់ខ្សែដាក់សពមកក្រោមវិញ រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែម្តង។

...

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វេីបុណ្យតា​មប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print