ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ៩១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍ដដែល បន្តថា ក្នុងប្រតិបត្តិការនោះមានចំនួនគោលដៅសរុប ៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៩៧គ្រឿង, រថយន្តធំ ២៣គ្រឿង, រថយន្តតូច ១៤០គ្រឿង និងម៉ូតូ ៨៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩១៨គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ១០៦គ្រឿង និងម៉ូតូចំនួន ៨០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២២ថ្ងៃ ពីថ្ងៃទី១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,១៣៩គ្រឿង រថយន្តធំ ២៥៥គ្រឿង រថយន្តតូច ២,២៨៨គ្រឿង ម៉ូតូ ១០,៥៩៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,២៦១គ្រឿង, រថយន្តធំ ៨១គ្រឿង, រថយន្តតូច ១,២៧០គ្រឿង និងម៉ូតូ ៨,៩១០គ្រឿង (៨,៩១០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរចរាចរណ៍យ៉ាងល្អប្រសើរ ៕