អុីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន

ចែករំលែក៖

កាលពីថ្ងៃទី 22 ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីអុីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់និងការដោះដូរចំណាប់ខ្មាំងដែលធ្វើឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប។ កន្លងមក នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា លោកនឹងបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់ឱ្យបានឆាប់តាមបទឈប់បាញ់បានបញ្ចប់។

រដ្ឋាភិបាលអុីស្រាអែលបានបោះឆ្នោតទទួលយកកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងនិងបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប។ គណៈរដ្ឋមន្ត្រីអុីស្រាអែលទទួលបានការគាំទ្រពីគ្រប់សាខាសន្តិសុខ រួមទាំងកងកម្លាំងការពារ (IDF) ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (Shin Bet) និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (Mossad)។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រាប់ក្រុមរដ្ឋមន្ត្រីថា ការទទួលយកកិច្ចព្រមព្រៀងនេះគឺជា “ការសម្រេចចិត្តដ៏លំបាក ប៉ុន្តែត្រឹមត្រូវ” ។ បទឈប់បាញ់មានរយៈពេលបួនថ្ងៃ។ ប៉ុន្តែយោងតាមកាសែត Times of Israel បទឈប់បាញ់បណ្តោះអាសន្នអាចនឹងត្រូវបន្តបន្ថែមទៀត ប្រសិនបើក្រុមហាម៉ាស់ដោះលែងស្ត្រីនិងកុមារបន្ថែមទៀត ឬ “មួយថ្ងៃបន្ថែមសម្រាប់ក្រុមនីមួយៗនៃចំណាប់ខ្មាំង 10 នាក់”។
ចំណាប់ខ្មាំងដំបូងអាចត្រូវបានដោះលែងឱ្យបានឆាប់នៅថ្ងៃទី 23 ខែវិច្ឆិកា លុះត្រាតែតុលាការកំពូលអុីស្រាអែលបដិសេធកិច្ចព្រមព្រៀង និងរារាំងការដោះលែងអ្នកទោសប៉ាឡេស្ទីន។
អុីស្រាអែល សហរដ្ឋអាមេរិក និងកាតារ ដែលកំពុងសម្រុះសម្រួលជាមួយក្រុមហាម៉ាស់ បានចរចាជាច្រើនសប្តាហ៍អំពីការដោះលែងចំណាប់ខ្មាំងអមដោយបទឈប់បាញ់បណ្តោះអាសន្ននិងជំនួយបន្ថែម៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print