ចោរចូលគាស់ផ្ទះលួចយកទូរស័ព្ទជាង១០០គ្រឿងនៅហាង ទ្រីសុខជា ទាំងព្រឹក នៅសង្កាត់ទួលទំពូង១

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះលក់ទូរស័ព្ទដៃរបស់ឈ្មោះទ្រី សុខជា ស្ថិតនៅបណ្តោយផ្លូវលេខ១៦៣ ផ្ទះលេខ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បាត់ទូរស័ព្ទដៃជាង១០០គ្រឿង សង្ស័យកម្មករដែលធ្វើសំណង់ថ្មីជាប់នឹងហាងលក់ទូរស័ព្ទដៃនេះចូលគាស់លួច។

...

លោក ទ្រី សុខជា ម្ចាស់ហាងលក់ទូរស័ព្ទដៃខាងលើបានឲ្យដឹងថា ពេលគាត់មកចាក់សោបើកទ្វារបើកហាងលក់ក៏ស្រាប់តែឃើញបាត់ទូរស័ព្ទអស់ជាង១០០គ្រឿង ប្រភេទម៉ាកIPhone , SumSung , LG ទើបប្រាប់ដល់សមត្ថកិច្ចដើម្បីចុះពិនិត្យ។

ករណីនេះសមត្ថកិច្ចបានហៅមនុស្សជាច្រើននាក់ដែលជាបុគ្គលិកកម្មករផ្ទះធ្វើសំណង់ថ្មី និងម្ចាស់ហាងឈ្មោះទ្រី សុខជា ទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីក្តាប់មុខសញ្ញាករណីចោរលួចទូរស័ព្ទអស់ជាច្រើនគ្រឿងនេះ៕

1f64cb97-9705-4b97-a9fe-abef203a9243

ccbfc878-23f7-49f0-93b3-939660824fa9

f8a7e66b-0121-49e5-a451-d00867f8e466

8ee0be86-8837-4e24-9c8c-3fa050db276b

921461b3-9802-4046-ba49-ece6721804bf

e25c5463-ce29-443b-9989-8b3b02fa8723

53565dbe-9931-4d8d-a8bd-454577607542

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print