ផឹកចំស្រាកាចទាញកាំបិតបុ័ងតោកាប់ប្រហារគ្នាបណ្តាលឲ្យដាច់អស់ម្រាមដៃ៤

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួនភា្លម បន្ទាប់ពីបានបង្ករបួសស្នាមទៅលើភាគីគូទំនាស់ បណ្តាលឲ្យដាច់ម្រាមដៃខាងឆ្វេងអស់៤ម្រាម ក្រោយជនរងគ្រោះ និងជនសង្ស័យទាស់សម្តីគ្នា ខណៈផឹកស្រា ប៉ះចំស្រាកាច និងស្រាកាំបិតបុ័ងតោរួចមកនោះ ។

...

អំពើហិង្សាបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធនីភ្នំពេញ ។

បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំនៀង ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងពិដាន និងដកហូត បានកាំបិទបាំងតោ១ដើម ដែលជាវត្ថុតាងជាក់លាក់ ។ រីឯជនរងគ្រោះឈ្មោះ មាន វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ នៅផ្ទះ ដាច់ម្រាមដៃឆ្វេង៤ម្រាម ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នសមត្ថកិច្ចបាននិងឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

1f0b557c-e86f-49c3-9a60-14f8d6f890e3

46db4f4e-382d-4aef-841e-2d5b34497b16

2fbb4330-582a-4ad7-bb55-4de636ee92d9

fabff91e-0497-4d58-be02-dddc98419dcd

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print