ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងលក់សម្ភារៈថតរូប​ ក្បែរផ្សារថ្មី រងការខូចខាតសម្ភារៈជាច្រេីន​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គីភ័យមួយ​កន្លែងកើតឡើងនៅចំណុចហាងល្អមែន លក់សម្ភារៈថតរូប ផ្ទះលេខ៥៧ ផ្លូវ៥៣ ភូមិ២ សង្កាត់ផ្សារថី្ម១ ខណ្ឌដូនពេញ​ រាជធានីភំ្នពេញ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរចុះអន្តរាគមន៍​ កាលពីវេលាម៉ោង​ ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍​១១កើតខែកតិ្តក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

​ សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំង: ញ៉ែម ស៊ីណែត ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ: អ្នកលក់សម្ភារៈថតរូប ។
​ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនកេីតហេតុ​ មានការទុស្សេខ្សែភ្លេីងក្នុងផ្ទះកេីតហេតុ​ រួចក៏កេីតមានផ្សែងភ្លេីងហុយទ្រលោមចេញមកក្រៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានទាក់ទងមន្ត្រីជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកធ្វេីការបាញ់ទឹកពន្លត់​យ៉ាងប្រញាប់ប្រញាល​ ដេីម្បីកុំឱ្យរាលដាលដល់ផ្ទះជិតខាង​ ខណៈកម្លាំងជំនាញបានប្រេីរថយន្តការិយាល័យអគ្គិភ័យ​ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូបទេីបរលត់ទៅវិញជាស្ថាពរនៅម៉ោង ១៣នឹង ១៥នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។
​ ក្នុងករណីនេះ​ សមត្ថកិច្ចបានបញ្ចាក់ពីមូលហេតុ​ គឺឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលែ្វង ថ្មបេងតុង ទំហំ៤ម៉ែត្រX២៣ម៉ែត្រ​ ដោយខូចខាតសម្ភារៈ ឆេះបន្ទប់ស្ទីឌូជាន់ផ្ទាល់ទំហំ ០៣ម៉ែត្រ X០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមាន កុំព្យូទ័រចំនួន ០២គ្រឿង, កាំមេរ៉ាចំនួន ០៦គ្រឿង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាង​ ព្រមទាំងមិនប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡេីយ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print