ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចហាងល្អមែន លក់សម្ភារៈថតរូប ផ្ទះលេខ៥៧ ផ្លូវ៥៣ ភូមិ២ សង្កាត់ផ្សារថី្ម១ ខណ្ឌដូនពេញ រាជធានីភំ្នពេញ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍១១កើតខែកតិ្តក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំង: ញ៉ែម ស៊ីណែត ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: អ្នកលក់សម្ភារៈថតរូប ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកេីតហេតុ មានការទុស្សេខ្សែភ្លេីងក្នុងផ្ទះកេីតហេតុ រួចក៏កេីតមានផ្សែងភ្លេីងហុយទ្រលោមចេញមកក្រៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាក់ទងមន្ត្រីជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកធ្វេីការបាញ់ទឹកពន្លត់យ៉ាងប្រញាប់ប្រញាល ដេីម្បីកុំឱ្យរាលដាលដល់ផ្ទះជិតខាង ខណៈកម្លាំងជំនាញបានប្រេីរថយន្តការិយាល័យអគ្គិភ័យចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូបទេីបរលត់ទៅវិញជាស្ថាពរនៅម៉ោង ១៣នឹង ១៥នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។
ក្នុងករណីនេះ សមត្ថកិច្ចបានបញ្ចាក់ពីមូលហេតុ គឺឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលែ្វង ថ្មបេងតុង ទំហំ៤ម៉ែត្រX២៣ម៉ែត្រ ដោយខូចខាតសម្ភារៈ ឆេះបន្ទប់ស្ទីឌូជាន់ផ្ទាល់ទំហំ ០៣ម៉ែត្រ X០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមាន កុំព្យូទ័រចំនួន ០២គ្រឿង, កាំមេរ៉ាចំនួន ០៦គ្រឿង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាង ព្រមទាំងមិនប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡេីយ ៕ ដោយ ៖ ភារ៉ា ដង្កោ