នគរបាលប៉ុស្តិ៍កន្ទោក ឃាត់ជនប្រើប្រាស់គ្រឿងញៀន៣នាក់ រួមនិងឧបករណ៍មួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់រួមជាមួយឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ24D ស្ថិតភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

...

ជនទាំង៣នាក់ទី១មានឈ្មោះ ប៊ុត ថេង អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិកើតហេតុ មានស្រុកកំណើតនៅភូមិលាំងជ័យចាស់ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២មានឈ្មោះ សឿន រ៉ាន ២៩ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី៣ ឈ្មោះបឹង ផត ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរជាងក្រឡឹក ស្នាក់នៅម្តុំបឹងសាឡាង មានស្រុកកំណើត ភូមិត្បាច ឃុំជើងគួន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួននេះ ដោយមានការសហការពីប្រជាពលរដ្ឋ ថាមានជនមួយក្រុមសង្ងំប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួលខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងបាន ចុះទៅកន្លែងកើតហេតុ សំរុកចូលទៅក្នុងបន្ទប់ ឆែករកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងមួយចំនួន រីឯថ្នាំញៀនដែលនៅសេសសល់ត្រូវជនសង្ស័យ ចាក់ចូលទៅបន្ទប់ទឹកអស់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ជនប្រើប្រាស់ទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានឃាត់យកមកប៉ុស្តិ៍នគរបាលកន្ទោក ដើម្បីសាកសួរ និងកសាងសំុណំុរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ធ្វើតេស្តទឹកនោមរកសារធាតុញៀន៕

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print