ភ្នំពេញ៖ លោកសុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមនិស្សិត មុស្លិមកម្ពុជា បាននាំយកអំណោយ នុស្សធម៏ ជាគ្រឿងឧបភោគ បរិភោគ ៣៥០ កញ្ចប់ និងអង្ករ ៦៧៧០០គីឡូក្រាម មកផ្ដល់ជូនសហគមន៍សាសនិកឥស្លាមកម្ពុជា មកពី០៧ខេត្តក្នុងឱកាសនៃខែបួសរ៉ាម៉ាឌន២០១៦ ដែលមានរយៈពេលមួយខែ
...
ចាប់ពីថ្ងៃទី៦ មិថុនា ឆ្នំា២០១៦ ដល់ថ្ងៃទី៦ ខែកក្ដដា ២០១៦ សមាគម ស្សិតមុស្លិមកម្ពុជា បានធ្វើការបែងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងអង្ករ ជូនដល់សាសនិកឥស្លាមកម្ពុជា មកពីខេត្ដកំពង់ធំ,កំពង់ឆ្នាំង,កណ្តាល,កំពង់ចាម ត្បូងឃ្មុំ,ក្រចេះ និងខេត្តពោធិ៍សាត់ ។ ពិធីនេះបានប្រព្រឹត្ដទៅ កាលពីម្សិលមិញ ខែកក្ដដា ២០១៦ នៅខណ្ឌឬស្សីកែវ ។
លោក សុះមុះ សិន បានបញ្ជាក់ថា៖ អំណោយជាគ្រឿងឧបភោគបរិភោគចំនួន៣៥០កញ្ចប់ និងអំណោយជាអង្ករហ្សាកាត់ចំនួន ៦៧.៧០០គីឡូក្រាម ត្រូវបានយកមកចែកជូន៦៧៧០គ្រួសារ ដោយ ១គ្រួសារ ទទួលបាន១០គីឡូក្រាម អំណោយទំាងនេះបានពីការឧត្ថម្ភ របស់អង្គការ muslimehelfen នៅប្រទេសអាល្លឺម៉ង់ បានផ្តល់ជូនសមាគមនិស្សិតមុស្លិមកម្ពុជា ដើម្បីបែងចែកជូនបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រសរុបចំនួន៧១២០គ្រួសារ ។
លោកបញ្ជាក់ថា៖ អង្គការ muslimehelfenអាល្លឺម៉ង់ គឺជាអង្គការមនុស្សធម៌អន្តរជាតិមួយ ដែលបានធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា ជាច្រើនឆ្នាំកន្លងមកនេះ ជាក់ស្តែង មានគម្រោងអភិវឌ្ឍន៍ជាច្រើនបាននឹងកំពុងអនុវត្តនៅតាមសហគមន៍ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ជនជាតិ ដូចជា សាងសង់អគារអន្តេវាសិកដ្ឋាននិស្សិតនារីមុស្លិមចំនួន ២កន្លែង និស្សិតក្រីក្រស្នាក់ក្នុងរាជធានីភ្នំពេញគម្រោងប្រាក់កម្ចីឥណទានឥតការប្រាក់ដល់ប្រជាពលរដ្ឋរស់ នៅក្នុងសហគមន៍ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ការផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយសារមហន្តរាយ គ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ) បានជាងនៅតាមបណ្តា ខេត្ត/រាជធានី និងការផ្តល់ថវិកាសម្រាប់រៀបចំកម្មវិធីស្រាយបួស(iftar) ក្នុងខែរ៉ម៉ាដន(Ramadan)កម្មវិធី Qurban ជារៀងរាល់ឆ្នាំ កម្មវិធីអាគីកះ (AQIQA) វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ កុំព្យូទ័រ និងភាសាអង់គ្លេស ដោយឥតគិតថ្លៃ និងគម្រោងទឹកស្អាតជនបទជាដើម។ គម្រោងខាងលើ ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម និងចំគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសវាបានគ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជា អប់រំ បណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច សុខាភិបាល ។
លោកសុះ មុះសិន រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ muslimehelfen ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ រួមចំណែកយ៉ាងធំធេងក្នុងការលើកកំពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ហើយសង្ឃឹមថា អង្គការ muslimehelfen នឹងបន្តកិច្ចការនេះទៅថ្ងៃខាងមុខបន្ដ ដោយមិនប្រកាន់និន្នាការពូជន៍សាសអ្វីឡើយ ៕
ដោយ៖ សំរិត
...