មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំនេះលើប្រធានបទ «ការជួយដូរមនុស្ស និងចំណាកស្រុក»

ចែករំលែក៖

ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខនឹងត្រូវចាប់ផ្តើមជាថ្មីដែលប្រធានបទសម្រាប់ឆ្នាំ២០១៦នេះគឺផ្តោតសំខាន់ទៅលើប្រធានបទដែលទាក់ទងទៅនឹងការជួញដូរមនុស្សនិងចំណាកស្រុកដែលតម្រូវឲ្យអ្នកចូលរួមរំលេចជាពិសេសមួយដើម្បីជំរុញឲ្យមានចំណាកស្រុកប្រកបដោយសុវត្ថិភាព។

...
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា នេះនៅសណ្ឋាគារមីតូក្រោមវត្តមានផលិតករ សិល្បករ និងមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចូលរួម។

មហោស្រពចតុមុខឆ្នាំ២០១៦ (CSFF 2016) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១៦ ដែលបើកឲ្យយុវផលិតករថ្មីថ្មោងយកភាពយន្តខ្លីរបស់ខ្លួនមកធ្វើការប្រកួតប្រជែងហើយខ្សែភាពយន្តខ្នាតខ្លីនឹងចាប់ផ្តើមទទួលចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទៅ៣១ ខែសីហា នេះ ដែលភាពយន្តខ្លីទាំងនោះនឹងត្រូវផលិតឡើងមានរយៈពេលតិចជាង៣០នាទី។

លោក ស៊ុំ ស៊ីថែន ទីប្រឹក្សាទូទៅរបស់ក្រុម «កុនខ្មែរកូនខ្មែរ» បានបញ្ជាក់ថា មហោស្រពចតុមុខឆ្នាំ២០១៦ ទទួលបានការឧបត្ថម្ភមួយចំណែកពី USAID សម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ លោកថា កម្មវិធីនេះនឹងក្លាយជាឱកាសសម្រាប់ផលិតករវ័យក្មេងផលិតខ្សែភាពយន្តខ្លីដែលជាស្នាដៃរបស់ខ្លួនមកធ្វើការប្រកួតប្រជែង ហើយវាក៏ជាផ្នែកមួយដែលជួយជំរុញឲ្យវិស័យភាពយន្តនៅកម្ពុជាមានការរីកចម្រើនទៅថ្ងៃមុខផងដែរ។

លោក សៀង ម៉េង អនុប្រធានគម្រោងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជានៃអង្គការវីនរ៉ក់អន្តរជាតិបានលើកឡើងថា ការចូលរួមទប់ស្កាក់អំពើជួញដូរមនុស្សគឺជាកតព្វកិច្ចរបស់មនុស្សគ្រប់រូបត្រូវចូលរួម។ លោកក៏ថ្លែងអបអរសាទរកម្ពុជាដែលទទួលបានចំណាត់ថ្នាក់លេខ២ ពីសហរដ្ឋអាមេរិកអំពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្សនេះ។  លោកថា វិស័យខ្សែភាពយន្តក៏បានចូលរួមចំណែកសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយដែលអាចពាំនាំយកនូវព័ត៌មានជ្រួតជ្រាបដល់សហគមន៍បានដែលមិនខុសគ្នានឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះទេ។ លោកបន្តថា ខ្សែភាពយន្តជ័យលាភីពីការប្រកួតនឹងត្រូវបានយកទៅធ្វើការផ្សព្វផ្សាយដល់សហគមដើម្បីចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស។

កញ្ញា មាន សូនីតា ដែលជាឯកអគ្គរាជទូតសុឆន្ទៈ នៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាបានបញ្ជាក់អំពីផលលំបាកជាច្រើនដែលកើតឡើងពីការចំណាកស្រុកដូចក្រុមគ្រួសារនាងនាពេលអតីតកាល។ តារាស្រីវ័យ ២៦ឆ្នាំ រូបនេះលើកឡើងថា សារសំខាន់ដែលខ្សែភាពយន្តខ្លីត្រូវបានបង្ហាញនិងជ្រើសរើសនៅក្នុងឱកាសមហោចតុមុខនាពេលដ៏ខ្លីខាងមុខនេះនឹងបង្ហាញពីការអភិវឌ្ឍន៍គំនិត សមត្ថភាព ទេពកោលស្យរបស់យុវជនខ្មែរ ហើយក៏ជាសារផ្ញើជូនដល់ប្រជាជនខ្មែរឲ្យបានយល់កាន់តែច្បាស់ពីផលប៉ះពាល់កើតឡើងពីអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយគ្មានសុវត្ថិភាព។

ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ចន្ទសាយ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលនៅតែបន្តខិតខំជំរុញ គាំទ្របង្កើតឲ្យមានកាន់តែច្រើននូវមហោស្រពភាពយន្តខ្លីនេះឡើងដែលវាគឺជាចំណុចចាប់ផ្តើមនៃការកសាងធនធានមនុស្សលើវិស័យភាពយន្ត។

លោកបញ្ជាក់ថា បច្ចុប្បន្នពន្លកថ្មីដែលពោពេញដោយទេពកោសល្យ ចំណង់ចំណូលចិត្ត មហិចតា និងគំនិតច្នៃប្រឌិតចាប់ផ្តើមដុះដាលឡើងដែលគេរំពឹងថា ពួកគេនឹងក្លាយជាធនធានសំខាន់សម្រាប់វិស័យភាពយន្តខ្មែរនៅពេលអនាគត់។ លោកបញ្ជាក់ដែរថា ប្រធានបទនៃមហោស្រពឆ្នាំនេះគឺជាប្រធានបទធំ និងល្អសម្រាប់សង្គម ដែលលោកស្នើឲ្យអ្នកផលិតត្រូវព្យាយាមពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនិងឆ្លុះបញ្ចាំងពីការពិតទៅតាមដំណាក់កាលនៃសង្គម។

លោករំពឹងដែរថា មហោស្រពនេះនឹងវិវត្តន៍កាន់តែធំនិងជួយបណ្តុះពន្លកយុវជនដែលមានស្នាដៃមានទេពកោលស្យចូលរួមអភិវឌ្ឍន៍វិស័យឧសហកម្មភាពយន្តខ្មែរនៅពេលអនាគត់៕

IMG_3420

IMG_3426

IMG_3450

IMG_3436

IMG_3398

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print