ក្រោយបញ្ចប់ពិធីបុណ្យរ៉ាម៉ាឌនប្រទេសបង់ក្លាដែសប្រឈមនឹងការវាយប្រហារ​ជាថ្មី

ចែករំលែក៖

កន្លងមកក្រុមអ៊ិស្លាមបង្កើតរដ្ឋដែលមាន ដើមកំណើតមកពីប្រទេសបង់ក្លាដែសបាន គំរាមថា នឹងបើកការវាយប្រហារទៅលើ ប្រទេសរបស់ខ្លួនជាបន្តទៀតដោយចាត់ ទុកថា ការវាយប្រហារនោះគឺដោយសារតែរដ្ឋាភិបាលប្រទេសនេះបានដាក់គំនាប មកលើពួកគេ។

...

កាលពីថ្ងៃទី៧ ខែកក្កដា ក្រុមជ្រុល និយមមួយក្រុមបានគប់គ្រាប់បែកដៃទៅលើប៉ុស្តិ៍យាមកាមរបស់ប៉ូលិសមួយកន្លែងធ្វើឲ្យប៉ូលិស២នាក់ស្លាប់ និង៩នាក់ទៀត រងរបួស។ ជនដៃដល់២នាក់ក៏ស្លាប់ក្នុងហេតុការណ៍នេះដែរ។ ប៉ុន្តែហេតុការណ៍ នេះមិនទាន់មានក្រុមភេរវជនណាមួយ ប្រកាសថា បង្កហិង្សានេះទេ។ ហិង្សាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីហេតុការណ៍ចំណាប់ខ្មាំង២០នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រមុន។ ប៉ុស្តិ៍ប៉ូលិសដែលរងហិង្សានាថ្ងៃទី៧ ខែកក្កដា នោះគឺស្ថិតនៅ ក្រុង Kishoregonj ភាគខាងជើងប្រទេស ចម្ងាយ១៤០គីឡូម៉ែត្រពីទីក្រុងដាកា។ ប៉ុស្តិ៍យាមកាមមួយនេះស្ថិតនៅមិនឆ្ងាយ ប៉ុន្មានពីទីកន្លែងបុណ្យស្រាយបួសសាសនាអ៊ិស្លាមដែលមានមនុស្ស២សែននាក់ កំពុងជួបជុំគ្នានោះទេ។

មនុស្សច្រើននាក់ប្រដាប់ដោយកាំបិតផ្គាក់បានចូលទៅវាយប្រហារប៉ុស្តិ៍ប៉ូលិស។ ដំបូងពួកគេបានចោលគ្រាប់បែកដៃមួយគ្រាប់សំដៅទៅប៉ូលិស រួចហើយក៏សម្រុកចូលទៅវាយប្រហារប៉ូលិសតែម្តង។ ប៉ូលិស បានបាញ់កាំភ្លើងតបទៅវិញ។ ហេតុការណ៍ នេះកើតឡើងមិនដល់មួយសប្តាហ៍ទេ គិតតាំងពីបង់ក្លាដែសរងហិង្សាចំណាប់ខ្មាំងតាំងពីថ្ងៃសុក្រមុនមក។ កាលពីថ្ងៃសុក្រ មុនក្រុមប្រដាប់អាវុធមួយក្រុមបានសម្លាប់ចំណាប់ខ្មាំង២០នាក់ ភាគច្រើនជាជនបរ ទេសនៅភោជនីយដ្ឋានមួយកន្លែងក្នុង ទីក្រុងដាកា។ ក្រុមជីហាដរដ្ឋអ៊ិស្លាមបានប្រកាសថា ជាស្នាដៃរបស់ខ្លួន។ ប៉ុន្តែរដ្ឋា ភិបាលបង់ក្លាដែសបដិសេធថា មិនមែនជាស្នាដៃក្រុមជីហាដរដ្ឋអ៊ិស្លាមទេ តែជាស្នាដៃក្រុមជ្រុលនិយមអ៊ិស្លាមក្នុងស្រុកដែលត្រូវរដ្ឋាភិបាលហាមមិនឲ្យធ្វើសកម្មភាពជាង១០ឆ្នាំមកហើយ។

បង់ក្លាដែសស្ថិតក្នុងស្ថានភាពអាសន្ន តាំងពីមានហិង្សាចំណាប់ខ្មាំងកាលពីថ្ងៃ សុក្រមក។ គិតពីដើមឆ្នាំមកឃាតកម្មទៅលើក្រុមបញ្ញវន្ត និងក្រុមអ្នកកាន់សាសនាផ្សេងពីសាសនាអ៊ិស្លាមបានកើនឡើងខ្ពស់។ ក្រុមជីហាដរដ្ឋអ៊ិស្លាម និងក្រុមអាល់កៃដាសុទ្ធតែនាំគ្នាប្រកាសថា បានបង្កឃាតកម្ម ទាំងនេះ ៕

bangladesh-bomb-attack-7591

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print