ប៉ូលិសអាមេរិក១២នាក់រងការបាញ់ប្រហារបណ្តាលឲ្យ៥នាក់បានស្លាប់

ចែករំលែក៖

ប៉ូលិសអាមេរិក៥នាក់បានស្លាប់នៅទីក្រុង Dallas និង៧នាក់ផ្សេងទៀតរងរបួស ដោយការបាញ់ប្រហារនៅកណ្តាលហ្វូងបាតុករ ពេលនេះជនសង្ស័យម្នាក់ត្រូវបានឡោមព័ន្ធនៅកណ្តាលទីក្រុង ។

...

ខ្មាន់កាំភ្លើងបាញ់រៈទៅលើប៉ូលិសពីទីតាំងនៅលើអាគារធ្វើឲ្យប៉ូលិស៤នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់នៅក្នុងមន្ទីពេទ្យ។ ប៉ូលិសទី១១បានត្រូវគ្រាប់ពេលបាញ់ប្រហារជាមួយជនល្មើស ។ ប៉ូលិសបានឡោមព័ទ្ធទីតាំងដែលជនដៃដល់បាញ់ប្រហារ ក្រោយមានការប៉ះទង្គិចគ្នារយៈពេល៤៥នាទី។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថាៈ ជនដៃដល់៤នាក់បានចូលរួមសកម្មភាពបាញ់ប្រហារខាងលើ និងខ្មាន់កាំភ្លើង៣នាក់ត្រូវបានចាប់ខ្លួន។ ហេតុការខាងលើបានកើតឡើងក្នុងពេលដែលមានបាតុកម្មប្រឆាំងទៅនិងសកម្មភាពរបស់ប៉ូលិសដែលបានបាញ់សម្លាប់ជនជាតិស្បែកខ្មៅនៅក្នុងរដ្ឋMinesota និងLousiana ។

ការធ្វើបាតុកម្មរបស់ពលរដ្ឋកើតឡើងនៅយប់ថ្ងៃទី៧ខែកក្កដា ដើម្បីប្រឆាំងទៅនិងសកម្មភាពបាញ់ប្រហារទៅលើជនស្បែកខ្មៅ ហើយការបាញ់ប្រហារទៅលើប៉ូលិសនៅវេលាម៉ោង២១ម៉ោងក្នុងតំបន់ ក្នុងពេលដែលមានហ្វូងបាតុកររាប់រយនាក់។ ភ្លាមៗនោះរដ្ឋាភិបាលទីក្រុងDallas បានបង្កើនចំនួនក្រុមសន្តិសុខដើម្បីបំបែកហ្វូងបាតុករ។

សារព័ត៌មានFox News បានផ្សាយថាជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន នៅពេលនេះប៉ូលិសកំពុងចចារជាមួយជនដៃដល់ម្នាក់ទៀតក្រោយប៉ះទង្គិចគ្នារយៈពេលជាង៤៥នាទី នៅកន្លែងចតរថយន្ត។

ក្រោយរយៈពេលមួយម៉ោងដែលប៉ូលិសទីក្រុងDallas ផ្សព្វផ្សាយរូបភាពជនល្មើស ក៏បានចេញមុខសារភាពជាមួយប៉ូលិស ។ ប៉ូលិសក៏មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញហេតុការខាងលើនៅឡើយ។

ជនវាយប្រហារមានយុទ្ធសាស្ត្រច្បាស់លាស់ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគេបាញ់ប្រហាររួចផ្អាក ហើយបន្តបាញ់ប្រហារទៀត។

ការធ្វើបាតុកម្មកាលពីយប់ថ្ងៃទី៧ខែកក្កដា នៅទីក្រុងដាឡាសគឺជាការធ្វើបាតុកម្មមួយក្នុងចំនួនជាច្រើនដែលបានកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ក្រោយពេលប៉ូលិសបានបាញ់សម្លាប់ជនស្បែកខ្មៅពីរនាក់។ មុនពេលបាញ់ប្រហារកើតឡើងប៉ូលិសបានប៉ាន់ប្រមាណថាមានបាតុករប្រមាណ៨០០នាក់ចូលរួម និងប៉ូលិសរក្សាសណ្តាប់ធ្នាប់ ១០០នាក់៕

image

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print