ក្មេងប្រុស​ស្រី​ចំនួន​ ០៤នាក់​ ដែលវង្វេងពីក្រុមគ្រួសារ​ ត្រូវ​បានកម្លាំងសមត្ថកិច្ចប្រទះឃើញ នៅថ្ងៃបុណ្យ​អុំទូក​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃ​ទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ច​ដែលឈរតាមគោលដៅ​នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃ​ទី​១​ បានប្រទះឃើញក្មេងប្រុស​ស្រី​ចំនួន​ ០៤នាក់​ ដែលវង្វេងពីក្រុមគ្រួសារ​។

ប្រភព​ដដែល​បន្តថា​ ជាក់ស្ដែង​ក្មេងប្រុសម្នាក់ដែលវង្វេងពីក្រុមគ្រួសារ នៅវេលាម៉ោង​ ២និង១០នាទីរសៀល​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញក្មេងប្រុសខាងលើ និងបានប្រគល់ជូនទៅម្តាយវិញ។ 

ក្មេងស្រីម្នាក់ដែលវង្វេងពីក្រុមគ្រួសារ នៅចំណុចសួនច្បារ មុខវត្តឧណ្ណាលោម ពេលនេះក្រុមគ្រួសារបានមកយកក្មេងស្រីត្រឡប់ទៅផ្ទះវិញហេីយ នៅថ្ងៃនេះ។ 

ជាមួយគ្នានេះ​ មានករណីក្មេងប្រុសម្នាក់បានវង្វេងពីក្រុមគ្រួសារ នៅចំណុចសួនច្បារ មុខវត្តឧណ្ណាលោម ហើយសមត្ថកិច្ចបាននាំមកកាន់ទីបញ្ជាការស្រាលA7 ដើម្បីស្វែងរកអាណាព្យាបាល។ 

របាយការណ៍ដដែល​បន្តថា​ មានករណីក្មេងស្រីម្នាក់បានវង្វេងពីក្រុមគ្រួសារ នៅចំណុចសួនច្បារ មុខវត្តឧណ្ណាលោម ហើយសមត្ថកិច្ចបាននាំមកកាន់សាលាខណ្ឌដូនពេញ ដើម្បីស្វែងរកអាណាព្យាបាល។ 

គួរជម្រាបជូនថា​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលប្រជាពលរដ្ឋត្រូវការជំនួយ សូមទំនាក់ទំនងមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print