ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ១៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី១នាក់) រងរបួសស្រាល ៥នាក់ និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៧នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់) , មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់)៕
ដោយ ៖ សហការី
...