ភ្នំពេញ ៖ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣! ប៉ុន្តែការជួយសង្គ្រោះព្យាបាលអាយុជីវិត ជូនដល់បងប្អូនអ្នកជំងឺយើងពីគ្រប់ទិសទី ពីសំណាក់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា ឆ្មប បុគ្គលិកជំនាញគ្រប់ផ្នែកទាំងអស់ #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ២៤/២៤ ម៉ោងត្រូវបំពេញការងារនេះ ។
សូមបញ្ជាក់ថា៖ រូបភាពទាំងនេះជា សកម្មភាពដ៏មមាញឹកនៃការជួយសង្គ្រោះព្យាបាលអាយុជីវិត ជូនដល់បងប្អូនអ្នកជំងឺយើងពីគ្រប់ទិសទី ពីសំណាក់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា ឆ្មប បុគ្គលិកជំនាញគ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្នុងស្មារតីរីករាយស្រស់ថ្លា ស្រលាញ់ពេញចិត្ត ប្រកបដោយថាមពលឥតនឿយហត់ និងក្រោមការគាំទ្រលើកទឹកចិត្តពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋយើងទាំងអស់។
ទាំងនេះគឺជាបេសកម្ម និងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាបំផុត ដែលមិនអាចកាត់ថ្លៃបាន។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា និងប្រុងប្រយត្នក្នុងការធ្វើដំណើរគ្រប់ទិសទី។
សូមជូនពរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឲ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារ! ៕
ដោយ ៖ សហការី